រាជធានីភ្នំពេញ៖ លោកអេង រិទ្ធី និងអ្នកនាងស៊ឹម សូលីកា តែងតែបង្ហាញឲ្យឃើញភាពផ្អែមល្ហែមក្តីស្នេហ៍របស់ពួកគេ ។ ទៅណាមកណាជាមួយគ្នា ទទួលទានរួមគ្នា ឱបក្រសោបរាងកាយក្នុងរង្វង់ដៃគ្នា…វាបង្ហាញពីជីវិតស្នេហាពួកគេ ។ ចុះលោកអេង រិទ្ធី យកដៃស្ទាបពោះគូស្នេហ៍ វាបង្ហាញពីអ្វី ពួកគេកំពុងមានកូនជាមួយគ្នាឬ ?
មានប្រភពឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ស៊ឹម សូលិកា ធ្វើឱ្យមហាជន និងអ្នកសិល្បៈសង្ស័យថានាងមានផ្ទៃពោះជាមួយលោកអេង រិទ្ធី ដោយសារតែនាងគ្រងឈុតសម្លៀកបំពាក់លក្ខណៈនារីមានគភ៌ ។ រឹតតែសង្ស័យថែមទៀតព្រោះឃើញលោកអេង រិទ្ធី យកដៃដាក់នៅលើផ្ទៃពោះអ្នកនាសូលីកា ក្នុងកាយវិការបង្ហាញពីភាពរីករាយត្រេកអរចំពោះតំណក់ឈាមរបស់ខ្លួនដែលត្រៀមនឹងចាប់កំណើតនាពេលខាងមុខ ។
មានអ្នកសួរគ្នាថាតើនោះជាការណ៍ពិត ឬក៏ជារឿងបែបណាទាក់ទិននឹងការទម្លាយរូបថតដោយមើលទៅទំនងម្យ៉ាងដែរបែបស្ត្រីពពោះ ឬមួយគ្រាន់ជាការតាក់តែងឡើងដើម្បីនាំសញ្ញាល្អទៅពេលខាងមុខ ។ ប្រសិនបើអ្នកទាំង២មានកូនជាមួយគ្នាមែន ពិតណាស់ក្តីស្នេហ៍កាន់តែមានឫសគល់ជ្រៅឡើង ដោយសារធ្លាប់ជាមិត្តរួមទ្រនំការងារយូរឆ្នាំប្រែក្លាយជាគូជីវិតយ៉ាងមានសេចក្តីសុខ ។
លោកអេង រិទ្ឋី ត្រូវអ្នកនាងស៊ឹម សូលិកា មើលឃើញចំណុចល្អសមល្មមស្ម័គ្រស្មោះជាគូគាប់ភ្ជាប់និស្ស័យជាមួយគ្នាបាន ។ ចាប់តាំងពីឈ្វេងយល់ចិត្តគ្នាមក អ្នកនាងសូលិកា យល់ព្រមទទួលយកលោករិទ្ឋី ជាម្ចាស់ចិត្ត ហើយកាន់តែប្រសើរជាងនេះទៅទៀតនោះកូនស្រីរបស់សុឹម សូលិកា ក៏ពេញចិត្តលោករិទ្ឋី ដែរ ។
អ្នកនាង ស៊ឹម សូលិកា ដែលជាពិធីការិនីមួយរូបទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ធ្លាប់បាននិយាយថា«គ្មានពាក្យថាកូនអូន កូនបង វាយកូនយើងនោះទេ គឺមានតែក្តីស្រឡាញ់ដ៏ស្មោះជាមួយគ្នាប្រកបដោយការមេត្តា» ។
អ្នកនាងស៊ឹម សូលិកា ត្រូវគេចាត់ទុកថាជាតារាមានមន្តស្នេហ៍មិនធម្មតាម្នាក់ ព្រោះក្រោយពេលបែកផ្លួវពីស្វាមក នាងបានសាងស្នេហ៍ជាមួយអតីតនាយករងទូរទស្សន៍បាយ័ន លោកទិត្យ ថាវរិទ្ធ ។ ពេលនេះនាងកំពុងផ្អែមល្ហែមស្នេហ៍ជាមួយលោកអេង រិទ្ធី ហើយមើលទៅអ្នកទាំង២មិនខុសពីប្តីប្រពន្ធថ្មោងថ្មីទើបរៀបការទេ ។ ពួកគេបានទិញផ្ទះវីឡាទ្រនំស្នេហ៍នៅបុរីប៉េង ហួត បឹងស្នោ តម្លៃជាង៣០ម៉ឺនដុល្លារស្នាក់នៅ ។
គូស្នេហ៍សិល្បៈមួយគូដែលជាពិធីករ-ការិនីដ៏ល្បីល្បាញលោកអេង រិទ្ធី និងអ្នកនាងស៊ឹម សូលិកា ធ្លាប់នាំគ្នាសាងអនុស្សាវរីយ៍ដល់ទីក្រុងឡងប៊ិច សហរដ្ឋអាមេរិកយ៉ាងសប្បាយរីករាយ ។ រូបថតសឹងតែគ្រប់ប៉ុស្ដិ៍របស់ពួកគេបង្ហោះនៅលើហ្វេសប៊ុក សុទ្ធតែបង្ហាញឲ្យឃើញការសើចសប្បាយក្អាកក្អាយជាមួយគ្នា ។
គូស្នេហ៍អ្នកសិល្បៈមួយគូនេះ ច្រើនតែបង្ហាញរូបថតស្និទ្ធស្នាល ដើរកាន់ដៃកៀកកើយគ្នាយ៉ាងផ្អែមល្ហែមប្រៀបដូចជាគូស្នេហ៍កំលោះ-ក្រមុំ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]