ភ្នំពេញ៖ អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាសម្ដែងមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត និងមានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ស្រទាប់យុវវ័យជាច្រើន នាពេលកន្លងមក។ ដោយឡែក ក្រោយពីតារាសម្ដែងរូបនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក គីម សីហា ដែលជាតារាសម្តែងដូចគ្នារួចមក ក៏ទទួលបានកូនស្រីដ៏គួរស្រលាញ់ និងស្រស់ស្អាតផងដែរ។

យ៉ាងណាមិញ គូស្វាមីភរិយាមួយគូនេះ ចាប់ដៃគ្នាមក ឃើញថាមានភាពជោគជ័យខ្លាំងមែនទែន នូវមុខជំនួញផ្សេងៗ របស់ពួកគេ ព្រមទាំងទទួលបាននូវការគាំទ្រខ្លាំងពីសំណាក់មហាជនជាច្រើន ដែលធ្វើឲ្យអ្នកទាំងពីរ មានភាពមមាញឹកកាន់តែខ្លាំង។

ជាក់ស្តែង កាលពីថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហោះនូវរួបភាពជាច្រើន នៅលើគណនីផ្លូវការ របស់ខ្លួន ធ្វើឲ្យបណ្ដាហ្វេនៗ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងរថយន្តស៊េរីទំនើប Mercedes Benz ដែលទើបតែទិញសម្រាប់ជាកាដូ ក្នុងឆ្នាំថ្មីរបស់នាង ។

ក្នុងនោះផងដែរ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានសរសេថា ៖«មកយកសំណព្វចិត្តមុនគេ ក្តីស្រមៃបានសម្រេចហើយ ព្យាយាមគង់បានសម្រេច ក្តីស្រមៃនិងការព្យាយាមដែលខ្ញុំមិនដែលបោះបង់ អោយតែមានក្តីស្រមៃ នោះអ្នកនិងទៅដល់គោលដៅ ការដូរសំរាប់ប្តី និងគ្រួសារ យើងសន្យាគ្នាថានិងដើរទៅដល់គោលដៅក្តីស្រមៃដ៏ធំមួយទៀតនៅក្នុងជីវិតអោយបាន ស៊ូៗ »

តោះទៅទស្សនារូបភាពទាំងអស់គ្នាណា៖  

អ្នកគង់ ចាន់ស្រីមុំ និង ស្វាមី
អ្នកគង់ ចាន់ស្រីមុំ និង ស្វាមី
Mercedes Benz របស់ គង់ ចាន់ស្រីមុំ
Mercedes Benz របស់ គង់ ចាន់ស្រីមុំ
Mercedes Benz របស់ គង់ ចាន់ស្រីមុំ
Mercedes Benz របស់ គង់ ចាន់ស្រីមុំ
Mercedes Benz របស់ គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា