ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា រយៈពេល៩ខែមកហើយ ដែលតារាកំប្លែងដ៏មានប្រជាប្រិយភាព បានបាត់បង់បងប្រុសច្បងជាទីស្រលាញ់របស់ខ្លួន ទាំងសោកសៅ ដោយមកទល់នឹងពេលនេះលោក នៅសល់តែបងស្រីប៉ុន្មាននាក់ទៀតប៉ុណ្ណោះនៅក្នុងគ្រួសារ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានរឿងដ៏ភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយលេចដំណឹងថាតារាកំប្លែងរូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យឡានទំនើបរបស់លោកត្រូវខូចខាតទាំងស្រុង តែសំណាងមួយក្នុង១ពាន់គ្រោះថ្នាក់ មនុស្សនៅក្នុងរថយន្តប្រហែល៥នាក់ សុទ្ធសឹងតែគ្មានរបួសនោះទេ។

ទន្ទឹមនឹងនេះដែរ ក៏ឃើញមានបណ្តាញសង្គមហ្វេសប៊ុកមួយ បានបង្ហោះរូបភាព ជាមួយនឹងខ្លឹមសារយ៉ាងចាក់ដោតអារម្មណ៍ ក្រោយឃើញបងស្រីជាទីស្រលាញ់របស់តារាកំប្លែងរូបនេះ អង្គុយមើលថែប្អូនប្រុសរបស់ខ្លួនបានយ៉ាងល្អ គួរឲ្យសរសើរ។ 

មិនត្រឹមតែប៉ុណ្ណោះ ក៏មានសារដ៏ខ្លី ដែលមានអត្ថន័យជ្រៅយ៉ាងដូច្នោះថា៖«អត់ពីឪពុកម្ដាយ មានតែបងស្រី នឹងហេីយដែលមេីលថែរក្សា»។

ក្រោមរូបភាព និងទង្វើមួយនេះ បានធ្វើឲ្យមហាជនជាច្រើនសរសើរដល់ទឹកចិត្តបងស្រីលោក ដែលបានដើរតួនាទីជាបងស្រីបានយ៉ាងល្អ នៅពេលប្អូនកំពុងតែជួបទុក្ខលំបាកបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយកុយ និងបងស្រី
នាយកុយ និងបងស្រី
នាយកុយ
នាយកុយ
បងស្រីនាយកុយ អង្គុយមើលថែប្អូនប្រុស
បងស្រីនាយកុយ អង្គុយមើលថែប្អូនប្រុស
បងស្រីនាយកុយ អង្គុយមើលថែប្អូនប្រុស
ប្រិមប្រិយមកសួរសុខទុក្ខនាយកុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ