ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្តែងស្រី នៅ សូនីតា កាន់តែបង្ហាញទំនាក់ទំនងស្នេហាហាជាមួយនឹង លោក ទិត្យ ថាវរិទ្ធ ជាងមុន ដោយលែងលាក់លៀមបន្តទៀតនោះទេ ក្រោយសាងស្នេហ៍អស់រយៈពេល៥ឆ្នាំកន្លងមក។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុន នៅក្នុងគេហដ្ឋានរបស់តារាស្រីរូបនេះ ក៏បានរៀបចំពិធីជប់លៀងយ៉ាងសប្បាយរីករាយមួយ ជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិសិល្បៈប៉ុន្មាននាក់។ ក្នុងនោះ ក៏មានវត្តមានលោក ទិត្យ ថាវរិទ្ធផងដែរ ដោយពួកគេ បង្ហាញទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាពិសេស សូម្បីតែនៅក្នុងផ្ទះនាង ក៏មានរូបថតលោក ដាក់ទន្ទឹមនាងផងដែរ ដែលសបញ្ជាក់ថា លោក ពិតជាមនុស្សសំខាន់ សម្រាប់នាងខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរ បានស្រលាញ់គ្នាយូរឆ្នាំណាស់មកហើយ​ តែពួកគេ មិនដែលបង្ហាញជាសាធារណៈឲ្យគ្រប់គ្នាបានដឹងនោះទេ ទើបតែមួយរយៈចុងក្រោយ ដែល នៅ សូនីតា ហ៊ានទម្លាយ និងបង្ហោះរូបគូស្នេហ៍ តាមបណ្តាញសង្គម៕

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា ជាមួយគូស្នេហ៍
នៅ សូនីតា ជាមួយគូស្នេហ៍
នៅ សូនីតា ជាមួយគូស្នេហ៍ និងគ្រួសារ
នៅ សូនីតា ជាមួយគូស្នេហ៍ និងមិត្តភក្តិ
នៅ សូនីតា ជាមួយគូស្នេហ៍ និងមិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា