ជប៉ុន៖ លោកតាមានវ័យចំណាស់ជាងគេនៅលើពិភពលោកបានស្លាប់ដោយសារជរាពាទក្នុងអំឡុងពេលដែលគាត់សម្រាននៅអាយុ ១១៣ឆ្នាំ។ នេះយោងតាមសារព័ត៌មាន Metro ដែលបានចេញផ្សាយ ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៩

លោកតា Masazo Nonoka ជាជនជាតិជប៉ុនរស់នៅក្នុងទីក្រុង Ashoro បានទទួលមរណភាពកាលពីថ្ងៃអាទិត្យម្សិញមិញ។ គួរបញ្ជាក់ថាលោកតា Nonoka កើតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩០៥

កាលពីខែមេសា ឆ្នាំ២០១៨ លោកតា Nonoka ត្រូវបានគេកត់បញ្ចូលក្នុងកំណត់ត្រាពិភពលោក (Guinness World Records ) ជាប់ជាមនុស្សដែលមានវ័យចំណាស់បំផុតលើលោក។ កាលនោះលោកតាមានអាយុ ១១២ឆ្នាំ និង ២៥៩ថ្ងៃ

លោកតា Masazo Nonoka
លោកតា Masazo Nonoka

គាត់បានធំធាត់ក្នុងគ្រួសារធូធារមួយដែលមានសមាជិកច្រើន។  ម្តាយឪពុករបស់លោកតា Nonoka  ជាភោជនីយដ្ឋាន និងផ្ទះសំណាក់។

ឥឡូវនេះអ្នកនាង Yuko Nonoka ដែលត្រូវជាចៅស្រី គឺជាអ្នកទទួលរ៉ាប់រងមើលថែកេរ្តិ៍មរតកនេះបន្ត។ គួរបញ្ជាក់ថា ផ្ទះសំណាក់របស់គាត់ (Hot Spring Inn) បើកដំណើរការអស់រយៈពេល ៤ជំនាន់មកហើយ។

យោងតាមប្រសាសន៍របស់អ្នកស្រី Yuko បានឲ្យដឹងថា “គាត់បានទទួលមរណៈភាពដោយជរាពាទ។ គាត់មិនមានជំងឺរ៉ាំរ៉ៃអ្វីជាប់ខ្លួនឡើយ”។

ចំណែកលោកតា Nonoka វិញ កាលនៅរស់គាត់ចូលចិត្តហូបផ្អែមណាស់។  គាត់ចូលចិត្តចុះត្រាំទឹក និងចូលមកក្នុងផ្ទះវិញដោយការជិះរទេះរុញរបស់គាត់៕

លោកតា Masazo Nonoka

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]