ផ្លូវហោះហើរ​ថ្មី​របស់​ក្រុមហ៊ុន​ Vietjet ភ្ជាប់​ពីទីក្រុង​ហូជីមិញ និងក្រុង វ៉ាន ដុន (Van Don នៃខេត្ត Quang Ninh) បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​ហើយ ដែលនេះជាការ​ភ្ជាប់ពីទីក្រុង​ធំបំផុត​របស់ប្រទេស​​វៀតណាម ជាមួយ​នឹងតំបន់ទេសចរណ៍​ Ha Long Bay ដែលជា​បេតិកភ័ណ្ឌពិភពលោក​របស់អង្គការ​យូណេស្កូ។

ផ្លូវហោះហើរ​ថ្មីនេះ​នឹង​ជួយបំពេញ​ដល់​តម្រូវការ​ខ្ពស់​នៃ​ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​រវាង​ក្រុងទាំងពីរ ហើយ​រួម​ចំណែក​ដលក់​ការ​ជំរុញពាណិជ្ជកម្ម និង​សមាហរណកម្ម​​នៅក្នុង​ប្រទេស​វៀតណាម និង​នៅក្នុង​តំបន់។

តំបន់ទេសចរណ៍ Ha Long Bay ដែល​ត្រូវធ្វើដំណើរ​រយៈពេលមួយម៉ោងពីអាកាសយានដ្ឋាន Van Don មាន​កោះ និងកូនកោះចំនួន 1,600 ដែ​ល​បង្កើតបានជារាង​សរ​សរ​ថ្ម​កំបោរ​យ៉ាង​ស្រស់​ត្រកាល។ កោះភាគ​ច្រើន​ពុំ​មានការ​តាំងទីលំនៅឡើយ​ ហើយ​ទេសភាព​ដ៏ស្រស់ត្រកាលនេះ​ត្រូវបានរំលេចបន្ថែមទៀត​​ដោយធនធាន​ជីវសាស្ត្រ​យ៉ាង​សម្បូរ​បែបនៅតំបន់នោះ។ 

Vietjet សម្ពោធ​ផ្លូវហោះហើរថ្មី​រវាងទីក្រុង​ហូជីមិញ និង វ៉ាន ដុន

ផ្លូវហោះហើរ​ក្រុង​ហូជីមិញ - វ៉ាន ដុន ធ្វើប្រតិបត្តិការ​ជើងហោះហើរ​ទៅមក នៅថ្ងៃ​ច័ន្ទ ពុធ សុក្រ និង​អាទិត្យ ដែល​ការ​ហោះហើរ​មាន​រយៈពេល​ប្រមាណ 2 ម៉ោង និង 15 នាទី។

ក្រុមហ៊ុន​អាកាសចរណ៍ Vietjet តែង​តែ​បើក​ផ្លូវ​ហោះហើរថ្មីៗ​ជា​ប្រចាំ​នៅក្នុង​តំបន់ ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការ​របស់អ្នកធ្វើដំណើរ ហើយ​បច្ចុប្បន្ន កំពុងធ្វើ​ប្រតិបត្តិការ​ជើងហោះហើរ​ត្រង់​ជារៀង​រាល់ថ្ងៃ​រវាងពីខេត្ត​សៀម​រាប និង​ទីក្រុង​ហាណូយផងដែរ។ ជាមួយ​នឹង​បណ្ដាញផ្លូវ​ហោះហើរ​ក្នុង​ស្រុក​ចំនួន 39 និង​ផ្លូវហោះហើរ​អន្តរជាតិ​ចំនួន 66 ក្រុមហ៊ុន​អាកាសចរណ៍ជំនាន់ថ្មី Vietjet ធ្វើ​ប្រតិបត្តិការ​ជាមួយ​នឹងពិន្ទុនៃភាពជឿជាក់​ផ្នែក​បច្ចេកទេសខ្ពស់​​រហូត​ដល់ទៅ 99.66% ដែលនេះជាអត្រា​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក។ សំបុត្រ​ក្នុង​តម្លៃប្រូម៉ូសិន​អាច​រក​បាន​តាមរយៈគេហទំព័រ៖ www.vietjetair.com ។

Vietjet សម្ពោធ​ផ្លូវហោះហើរថ្មី​រវាងទីក្រុង​ហូជីមិញ និង វ៉ាន ដុន
Vietjet សម្ពោធ​ផ្លូវហោះហើរថ្មី​រវាងទីក្រុង​ហូជីមិញ និង វ៉ាន ដុន
Vietjet សម្ពោធ​ផ្លូវហោះហើរថ្មី​រវាងទីក្រុង​ហូជីមិញ និង វ៉ាន ដុន
Vietjet សម្ពោធ​ផ្លូវហោះហើរថ្មី​រវាងទីក្រុង​ហូជីមិញ និង វ៉ាន ដុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]