ជប៉ុន៖ ថ្មីៗនេះ តារាសម្តែងប្រុសស្រីល្បីៗប្រចាំប៉ុស្តិ៍លេខ៣ថៃជាច្រើនដួង ដែលមានដូចជា តារាស្រី Taew Natapohn តារាប្រុស James Jirayu តារាប្រុស Alek Teeradetch តារាស្រី Toey Jarinporn តារាស្រី Mew Nittha បានបណ្តើរគូសង្សារទាំងត្រសង ម្នាក់មួយគូៗ ទៅដើរលេងលំហែកាយរយៈពេល ៦ថ្ងៃ នៅឯប្រទេសជប៉ុនជាមួយគ្នា។

តួយ៉ាង កាលពីម្សិលមិញនេះផងដែរ តារាសម្តែងស្រី Taew ក៏បានបង្ហោះរូបថតដើរលេងជាក្រុម នាពេលរាត្រីនៅឯប្រទេសជប៉ុនមួយសន្លឹក នៅលើគណនីទំនាក់ទំនងសង្គម អ៊ីនស្តារក្រាមរបស់នាង។ ជាក់ស្តែង នៅក្នុងរូបថតមួយសន្លឹកនេះ គឺឃើញថាមានដូចជា តារាប្រុសAlek ជាមួយនឹងសង្សារបណ្តូលកញ្ញា Toey តារាស្រីTaew ជាមួយសង្សាររបស់នាងគឺលោកTon តារាប្រុស James Ji លោក A Tiwakorn (ដែលជាអ្នកផាត់មុខឲ្យតារាMakeup artist) និងចុងក្រោយគឺតារាស្រី Mew Nittha ដែលនាងក៏បានបណ្តើរសង្សាររបស់នាង ដែលគេស្គាល់ថា ជាហាយសូ Shane ទៅជាមួយផងដែរ។ 

គួរបញ្ចាក់ផងដែរថា ចាប់តាំងពីចូលប្រឡូកសិល្បៈរហូតមកសល់បច្ចុប្បន្ននេះ តារាស្រី Mew មិនងាយនឹងបង្ហាញមុខគូស្នេហ៍ឲ្យមហាជន បានឃើញបានស្គាល់ ដូចតារាដទៃទៀតណាស់។ ហើយនេះក៏ដូចជានិយាយបានថា ជាលើកទី១ផងដែរ ដែលអ្នកគាំទ្របានឃើញនាងនិងគូស្នេហ៍ បានថតរូបជាមួយគ្នាបែបនេះ។

មិនថាយ៉ាណា ដំណើរកម្សាន្តលើកនេះ អាចនិយាយបានថា គឺជាដើរកម្សាន្តដ៏ផ្អែមល្ហែម និងសប្បាយរីករាយបំផុត ដោយសារតែ ពួកគេម្នាក់ៗសុទ្ធសឹងតែបានបណ្តើរគូស្នេហ៍ ទៅម្នាក់មួយគូៗ ចំណាយដើរលេងនារដូវរងារជាមួយគ្នា នៅក្នុងទីក្រុងដ៏ស្រស់ស្អាតមួយនេះផងដែរ៕   

បណ្តើរម្នាក់មួយគូទៅដើរលេងជប៉ុន
Mew Nittha ជាមួយ Taew, Toey, Alek និង Jame Ji
Ton (សង្សារ Taew) និង Jame Ji
Mew Nittha
Mew Nittha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]