ថៃ៖ កាលពីដើមខែមករាឆ្នាំ២០១៩នេះ តារាសម្តែងប្រុស Nut Devahastin បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល ដោយលោកបានសុំមិត្តស្រីរៀបការ នៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ក្នុងប្រទេសសហរដ្ឋអាមេរិក។

ដោយយោងតាមប្រភពព័ត៌មានមួយ លោក Nut បានធ្វើការរៀបរាប់អំពីរឿងនេះថា៖

<<ពេលនោះខ្ញុំបានគិតថា ការលុតជង្គង់សុំរៀបការ ជាទិដ្ឋភាពមួយដ៏ស្រស់ស្អាតប្រៀបដូចជានៅក្នុងខ្សែភាពយន្ត តែវាបានផ្ទុយស្រឡះព្រោះតែខាងស្រីឈរស្ងៀមធម្មតា ខ្ញុំឯណេះទៅវិញទេដែលភ័យនោះ។ តាមពិតទៅចិញ្ចៀនរៀបការមិនមានអ្វិពិសេសនោះទេ វាជាចិញ្ចៀនពេជ្រធម្មតា គ្រាន់តែមានការឌីហ្សាញម៉ូតតាមលក្ខណៈបុរាណ ព្រោះនាងចូលចិត្តបែបនេះ។សម្រាប់ពេលវេលារៀបចំពិធីអាពាហ៍ពិពាហ៍គឺពេលនេះចាស់ទុំគាត់កំពុងតែគិតគូរ តែប្រហែលជាមិនហួសពីខែសីហា ឬក៏ខែតុលាទេ។ ចំណែកឯរឿងកូនវិញមិនទាន់គិតវែងឆ្ងាយដល់ថ្នាក់នឹងពេលនោះទេ មានក៏បាន ហើយបើមិនទាន់មានក៏មិនអីដែរ រឿងនេះស្រេចទៅលើខាងស្រីទៅចុះ។ តែសម្រាប់ខ្ញុំចាំរៀបការហើយចាំនិយាយរឿងនេះម្តងទៀត>>៕

ទស្សនារូបភាពខាងក្រោម៖

Nut Devahastin និងមិត្តស្រី
Nut Devahastin និងមិត្តស្រី
Nut Devahastin និងមិត្តស្រី
Nut Devahastin និងមិត្តស្រី
Nut Devahastin និងមិត្តស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]