ថៃ៖ សម្រាប់ការងារជាតារាសម្តែង នៅពេលដែលចាប់ផ្តើមការងារដំបូង តារាៗភាគច្រើនពួកគេផ្តើមចេញ ពីការសម្តែងធ្វើជាតួរងជាមុនសិន ព្រោះថាតារាៗចំណូលថ្មី មិនងាយត្រូវបានអ្នកដឹកនាំឲ្យសម្តែងជាតួឯកនោះទេ។

យ៉ាងណាមិញ បើនិយាយទាក់ទងជាមួយតារាសម្តែងស្រីជើងចាស់ប៉ុន្មានដួងនេះវិញ តើប្រិយមិត្តជឿទេថា ចាប់តាំងពីឈានជើងចូលសិល្បៈមក រហូតមកទល់បច្ចុប្បន្ន ពួកគេកម្រធ្វើជាតួរង។ ក្នុងនោះដែរ ដោយសារតែសមត្ថភាពដ៏លេចធ្លោ និងសម្រស់ដ៏គួរឲ្យទាក់ទាញ ទើបពួកគេត្រូវបានជ្រើសរើសឲ្យដើរជាតួឯក ចាប់តាំងពីថ្ងៃសម្តែងដំបូងមកម្ល៉េះ។

តួយ៉ាង ខាងក្រោមនេះគឺជាបញ្ចីរាយឈ្មោះតារាស្រីជើងចាស់៤ដួង ដែលគ្មានវាសនាធ្វើជាតួរងច្រើនដងដូចតារាដទៃ ចាប់តាំងពីប្រឡូកក្នុងសិល្បៈអស់រយៈពេលជាង២០ឆ្នាំមកនេះ៕

តោះកុំឲ្យខាតពេលយូរ តាមដានខាងក្រោមនេះ៖ 

១. Janie Thienphosuwan

នាង Janie បានប្រឡូកក្នុងការងារនេះ អស់រយៈពេលជាង២០ឆ្នាំមកហើយ។ ហើយបើទោះជាពេលនេះនាងរៀបការរួចទៅហើយក្តី ក៏នាងនៅតែរក្សាតំណែងជាតួឯកស្រី ក្នុងសង្គមសិល្បៈថៃដដែល។ 

Janie Thienphosuwan

២. Ploy Chermarn

រយៈពេលជាង២២ឆ្នាំ ដែលនាង Ploy ធ្វើជាតារាសម្តែងមកនេះ នាងមិនដែលធ្វើជាតួរងច្រើន​ជាងតួឯក។

Ploy Chermarn

៣. Aum Patchrapa

បើនិយាយអំពីប្រជាប្រិយភាពរបស់តារាសម្តែងរូបនេះវិញ នាងមានឈ្មោះល្បីរន្ទឺចាប់តាំងពី បង្ហាញមុខដំបូងក្នុងសង្គមសិល្បៈថៃមកម្លេះ។ មកទល់ពេលនេះ រយៈពេល២២ឆ្នាំមកហើយ ដែលនាងធ្វើជាតារាសម្តែង ហើយធ្វើជាតួឯកជានិច្ច។ 

Aum Patchrapa

៤. Anne Thongprasom

សម្រាប់ Anne នាងធ្វើជាតារាសម្តែងអស់រយៈពេល ២៥ ឆ្នាំមកហើយ។ ហើយដោយសារតែសមត្ថភាព និងរូបសម្រស់ដ៏ស្រស់ស្អាត នាងមិនដែលត្រូវអ្នកដឹកនាំឲ្យធ្វើជាតួរងនោះទេ៕ 

Anne Thongprasom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]