កូរ៉េខាងត្បូង ៖ Lucas ត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមចម្រៀងថ្មី គឺក្រុម NCT របស់ផលិតកម្ម SM ដែលថ្មីៗនេះ លោកទើបតែបានបង្ហាញខ្លួន ជាសមាជិកម្នាក់ នៃ WayV ដែលកំពុងតែធ្វើឲ្យតារាប្រុស វ័យក្មេងរូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង។

ជាមួយគ្នានេះដែរ រូបរាងដ៏ស្រស់សង្ហា និងកម្ពស់ដ៏ខ្ពស់របស់ Lucas បានធ្វើឲ្យលោក កាន់តែមានភាពលេចធ្លោ រហូតអ្នកគាំទ្រគិតថា លោកសង្ហាដូចជា តារាបង្ហាញម៉ូត យ៉ាងអញ្ចឹង។

នៅទីបំផុត អ្វីដែលអ្នកគាំទ្ររំពឹងទុក ក៏បានក្លាយជាការពិត Lucas ថ្មីនេះស្រាប់តែបង្ហាញខ្លួន ជាតារាម៉ូដែលប្រុស របស់ម៉ាកសម្លៀកបំពាក់ល្បីមួយ នៅលើឆាក Fashion show។ 

អ្វីដែលកាន់តែពិសេសនោះគឺ Lucas ត្រូវបានមហាជនពោលសរសើរ មិនដាច់ពីមាត់ថា លោកពិតជាដើរម៉ូតបានល្អ ប្រកបដោយភាពជឿជាក់។ មិនត្រឹមតែដើរបានស្អាត ថែមទាំងលេងទឹកមុខ ដូចជាអ្នកអាជីពយ៉ាងដូច្នោះដែរ៕ 

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

រូបភាព​ Lucas
រូបភាព​ Lucas
រូបភាព​ Lucas
រូបភាព​ Lucas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]