ភ្នំពេញ​៖ ការទទួលទានអាហារស្រស់ៗ គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនដល់សុខភាព ប៉ុន្តែជាមួយនឹងការរស់នៅដ៏មមាញឹកដូចសព្វថ្ងៃនេះ វាជារឿងមួយដែលពិបាក។ ដូច្នេះហើយលោកអ្នកមិនអាចត្រូវទៅផ្សារ ដើម្បីទិញគ្រឿងទេស បន្លែ ផ្លែឈើ និងត្រីសាច់ស្រស់ៗជារៀងរាល់ថ្ងៃនោះទេ។ បើចឹងមានតែជ្រើសរើសទូទឹកកកណាដែលមាន ភាពឆ្លាតវៃ និងមានការសន្សំសំចៃខ្ពស់ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់យើងឲ្យកាន់តែប្រសើរឡើង។

បច្ចេកវិទ្យា Twin Cooling Plus

ថ្ងៃនេះយើងសូមណែនាំប្រិយមិត្តឱ្យបានស្គាល់នូវទូទឹកកកស៊េរីថ្មីមួយប្រភេទ ដែលមានបំពាក់នូវបច្ចេកវិទ្យាថ្មីបំផុតគឺ Twin Cooling Plus™ មានសមត្ថភាពធ្វើឱ្យបន្លែ ត្រីសាច់ រក្សានូវភាពស្រស់បានកាន់តែយូររហូតដល់ ៧០% ។ ហើយបច្ចេកវិទ្យានេះដែលមានបំពាក់នូវលើទូរទឹកកកសាមសុង ស៊េរីថ្មីម៉ូដែល RT5000 RT6000 និង RT7000។ 

ជាការពិតណាស់ បច្ចេកវិទ្យា Twin Cooling Plus™ ធ្វើឲ្យលោកអ្នកលែងភ័យព្រួយបារម្មណ៍ពីគុណភាពរបស់ម្ហូបអាហារ ទោះទុកក្នុងទូទឹកកកយូរប៉ុណ្ណាក៏ដោយ និងមិនមានបញ្ហាធុំក្លិនមិនល្អទៀតទេ ព្រោះវាមានកង្ហាបញ្ចេញភាពត្រជាក់ពីរដាច់ពីគ្នា (Evaporators)។ 

កាន់តែពិសេសជាមួយនឹងមុខងារ Fridge Max Mode របស់ Twin Cooling Plus™ ដែលអាចប្រើប្រាស់កន្លែងកកឲ្យមានមុខងារក្លាសេធម្មតាបាន។ សូមកុំព្រួយបារម្ភអី ថាដាក់ឆាប់ពេញនោះ ភាពបត់បែននៃការប្រើប្រាស់របស់ទូរទឹកកកគឺជាលក្ខណៈពិសេសមួយទៀតនៃបច្ចេកវិទ្យាថ្មី Samsung Twin Cooling Plus™ ជាមួយនឹងការផ្តល់ជូននូវជម្រើសដ៏ឆ្លាតវៃជាច្រើនសម្រាប់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងទៅលើទូរទឹកកកទៅតាមវិធីដែលពួកគេចង់បាន។ 

Samsung Twin Cooling Plus™ នេះគឺមិនត្រឹមតែផ្តល់ភាពត្រជាក់លឿននោះទេ ប៉ុន្តែវាបន្ថែមនូវភាពងាយស្រួលនៅក្នុងការប្រើប្រាស់ ដោយសារតែទូរទឹកកកនេះមានទ្វារពីរដាច់ដោយឡែកពីគ្នាសម្រាប់ផ្នែកត្រជាក់ និងផ្នែកកកដើម្បីកាត់បន្ថយទៅលើការប្រែប្រួលសីតុណ្ហភាពជួយសន្សំសំចៃភ្លើងថែមទៀត។

សូមប្រញាប់រួសរាន់ឡើង! ស្រឡាញ់សុខភាពរបស់អ្នក ជ្រើសរើសទូរទឹកកក Samsung Twin Cooling Plus™ ភ្លាមទៅ! លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕

បច្ចេកវិទ្យា Twin Cooling Plus
បច្ចេកវិទ្យា Twin Cooling Plus
បច្ចេកវិទ្យា Twin Cooling Plus
បច្ចេកវិទ្យា Twin Cooling Plus
បច្ចេកវិទ្យា Twin Cooling Plus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]