ថៃ៖ មួយរយៈមុនអ្នកទាំងអស់គ្នា ប្រាកដជាធ្លាប់បានទស្សនារួចមកហើយអំពីវីដេអូរបស់បុរសជនជាតិថៃម្នាក់ដែលពូកែភ្ញាក់។ លោកមានឈ្មោះថា Khonpetch ដែលរាល់វីដេអូរបស់លោក មានចំនួនអ្នកចូលទស្សនាជាច្រើនលាននាក់។

បើយោងតាមវីដេអូនៅក្នុង YouTube Channel របស់អ្នកនាង Aoffy Maxim បានឲ្យដឹង Khonpetch ត្រូវបានគូស្នេហ៍ដែលមានភេទដូចគ្នា លុតជង្គង់សុំរៀបការនៅលើទឹកដីប្រទេសកូរ៉េ ឲ្យទៅដោយបរិយាកាសយ៉ាងរ៉ូមែនទិក។

ទៀតសោតសម្រាប់គម្រោងផែនការនៃការ Surprise នោះគេបានរៀបចំដោយនិយាយកុហក Khonpetch ថាឃើញសង្សាររបស់គេដើរកាន់ដៃជាមួយអ្នកផ្សេង ដើម្បីឲ្យ Khonpetch ខឹង បន្ទាប់បុរសជាសង្សារក៏បានលុតជង្គង់សុំលោករៀបការភ្លាមៗតែម្តង។ ចំណែកឯ Khonpetch ក៏បានឆ្លើយយល់ព្រមជាមួយគូស្នេហ៍ដោយមិនបង្អង់យូរ នៅចំពោះមុខមិត្តភក្តិជាច្រើនដែលចូលរួម៕

ទស្សនាវីដេអូទាំងអស់គ្នា៖

រូបភាពពេលគូស្នេហ៍សុំរៀបការ
រូបភាពពេលគូស្នេហ៍សុំរៀបការ
រូបភាពពេលគូស្នេហ៍សុំរៀបការ
Khonpetch និងគូស្នេហ៍
Khonpetch និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]