កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ ក្រុមចម្រៀងនារីកំពុងមានកេរ្តិ៍ល្បីល្បាញ Blackpink បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូងវិញ ដោយសុវត្ថិភាពហើយ បន្ទាប់ពីប្រារព្ធព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ទូទាំងពិភពលោករបស់ខ្លួន នៅឯទីក្រុង ចាកាតា ប្រទេស ឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃពេញ ពោលគឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ មករា។

ជាក់ស្តែង ងាកមកទិដ្ឋភាពនៃការប្រគុំតន្រ្តីរបស់ Blackpink ប៉ុន្មានថ្ងៃមកនេះវិញ គឺយើងសង្កេតឃើញថា មានភាពជោគជ័យខ្លាំង អ្នកគាំទ្ររាប់ម៉ឺនសម្រុកចូលរួមទស្សនា មិនថាតែយុវវ័យស្រីប្រុសនោះទេ សូម្បីតែស្រ្តីមានផ្ទៃពោះ មនុស្សចាស់ ក៏ដូចជាជនពិការនានា ក៏បានមកចូលរួមទស្សនាការប្រគំតន្រ្តីរបស់ Blackpink ដែលពោរពេញទៅដោយភាពសប្បាយរីករាយនេះផងដែរ។

ដោយឡែក កាលពីយប់មិញនេះ ជាថ្ងៃចុងក្រោយ នៃការប្រគំនៅក្នុងទីក្រុង ចាកាតានេះផងដែរ មានអ្នកគាំទ្រជាច្រើន បានចាប់អារម្មណ៍ឃើញពីទង្វើមួយរបស់ តារាស្រី Jennie ដែលនាងបានធ្វើមកកាន់អ្នកគាំទ្រម្នាក់ ដែលជាជនពិការជើងអង្គុយលើរទេះរុញ កំពុងតែត្រូវគេរុញច្រាន ក្នុងអំឡុងពេលប្រគំតន្រ្តី។

តួយ៉ាងខាងក្រោមនេះ គឺជាពាក្យសម្តីរៀបរាប់ដោយផ្ទាល់ របស់អ្នកគាំទ្រជនពិការ ដ៏សែនមានសំណាងរូបនេះ ពាក់ព័ន្ធទៅនឹងហេតុការណ៍កាលពីយប់មិញ ដូចតទៅ៖

«ខ្ញុំបានអង្គុយនៅលើរទេះរុញ ហើយកន្លែងដែលខ្ញុំអង្គយនោះគឺជាជួរឈរ ដែលគេហៅថា Diamond D សូមអរគុណព្រះជាម្ចាស់ដែលខ្ញុំបានលេខតូច (លេខ២០ ក្នុងចំណោម ១៦០០) ហើយខ្ញុំទទួលបានកន្លែងល្អសម្រាប់មើល ដូច្នេះខ្ញុំរីករាយជាមួយការប្រគុំតន្រ្តីមួយនេះខ្លាំងណាស់។ ភាគច្រើនខ្ញុំមើលពីអេក្រង់ដ៏ធំ នៅពេលដែលពួកគេនៅខាងក្រោយ ប៉ុន្តែបន្ទាប់មកខ្ញុំបានកត់សម្គាល់ឃើញថា ជេននីបានដើរមកដល់កន្លែងរបស់ខ្ញុំជាច្រើនដង ហើយខ្ញុំបានស្រែកឈ្មោះជេននី ជាញឹកញាប់ដោយសារតែនាង បានដើរមកកន្លែងរបស់យើងញឹកញាប់។

នៅចុងបញ្ចប់នៃការប្រគំតន្ត្រី មានមនុស្សមួយចំនួនបានរុញខ្ញុំ ខ្ញុំស្ទើរតែយំទៅហើយ ចំណែកឯជើងរបស់ខ្ញុំក៏ឈឺទៀត ហើយអ្នកដែលនៅខាងក្រោយខ្ញុំនោះ គឺពួកគេមានបំណងចង់រុញខ្ញុំពិតមែន ដោយសារតែពួកគេបានព្យាយាមបោះអ្វីមួយទៅឲ្យជេននី បន្ទាប់មកនាងក៏បានបោះអ្វីមួយទៅឲ្យជេននីពិតមែន។

ប៉ុន្តែខ្ញុំពិតជាខឹងពួកគេពិតមែន ដោយសារពួកគេរុញរទេះរុញរបស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំមិនអាចទប់ជំហរខ្លួនឯងបានទៀត ខ្ញុំគិតថាជេននីបានមើលឃើញអ្វី ដែលបានកើតឡើង។ បន្ទាប់មកជេននីក៏បានសម្លឹងមើលខ្ញុំ ហើយ នាងក៏បានហៅ Crew(ក្រុមការងារ) របស់ជេននី និងបានដោះដង្កៀបលើសក់នាង មកឲ្យខ្ញុំ។

Jennie ដោះដង្កៀបលើសក់មកឲ្យអ្នកគាំទ្រពិការជើង
Jennie ដោះដង្កៀបលើសក់មកឲ្យអ្នកគាំទ្រពិការជើង

ដំបូងខ្ញុំគិតថា "តើនាងកំពុងតែចង្អុលទៅកាន់ក្មេងស្រីដែលនៅជិតខ្ញុំ ព្រោះនាងចង់ផ្តល់អ្វីមួយដល់ក្មេងស្រីនោះវិញ?" ប៉ុន្ដែក្រោយមកខ្ញុំគិតខុស crewរបស់Jennie ក៏បានយកដង្កៀបនោះមកឲ្យខ្ញុំ Jennieបានញញឹមដាក់ខ្ញុំហើយធ្វើជាសញ្ញាបេះដូងដាក់ខ្ញុំទៀត។ ខ្ញុំអាចបានត្រឹមតែញញឹម ហើយមើលទៅJennieព្រោះខ្ញុំនិយាយអ្វីមិនចេញ ប៉ុន្តែទោះជាខ្ញុំមិនបានអរគុណនៅពេលនោះ តែពេលនេះខ្ញុំពិតជាចង់អរគុណអ្នកខ្លាំងណាស់ ខ្ញុំពិតជាស្រលាញ់ hairpin នេះខ្លាំងណាស់ ខ្ញុំដឹងថាអ្នកស្រលាញ់និង ខ្វល់ខ្វាយពីប្លីងខ្លាំងណាស់ មនុស្សជាច្រើនយល់ច្រឡំច្រើនពីអ្នក ខ្ញុំស្រលាញ់អ្នក ខ្ញុំពិតជាស្រលាញ់អ្នកខ្លាំងណាស់ ខ្ញុំនឹងនៅតែជាblink សម្រាប់អ្នក Jisoo  Lisa Rosèជានិច្ច»។

មិនយូរប៉ុន្មាន សារបង្ហាញពីអារម្មណ៍រំភើបចិត្តរបស់អ្នកគាំទ្ររូបនេះ ក៏ដូចជាវីដេអូជាក់ស្តែង ដែលJennie ពិតជាបានធ្វើរឿងនេះចំពោះអ្នកគាំទ្រពិតមែន ត្រូវបានចែកចាយពាសចេញបណ្តាញសង្គម និងត្រូវបានមហាជនជាច្រើនស្ងើចសរសើរជាខ្លាំង ចំពោះទំហំទឹកចិត្តស្រលាញ់ដែល Jennie មានចំពោះអ្នកគាំទ្ររបស់នាង៕  

Jennie ដោះដង្កៀបលើសក់មកឲ្យអ្នកគាំទ្រពិការជើង
Jennie ដោះដង្កៀបលើសក់មកឲ្យអ្នកគាំទ្រពិការជើង
អ្នកគាំទ្រពិការជើងដែលទទួលបានដង្កៀបសក់ពី Jennie
អ្នកគាំទ្រពិការជើងដែលទទួលបានដង្កៀបសក់ពី Jennie

ប្រភព៖ Blackpink-Jennie cambodia fanpage

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]