កូរ៉េខាងត្បូង៖ ក្រោយពីផលិកកម្ម JYP បញ្ចេញមុខមាត់សមាជិកម្នាក់ៗ ក្នុងក្រុម ITZY មក គេសង្កេតឃើញថា សមាជិកម្នាក់នៅក្នុងក្រុមនោះមានឈ្មោះថា Yuna នាងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងជាងគេ ព្រោះថាសម្រស់របស់តារាចម្រៀងរូបស្រស់ ចំណូលថ្មីម្នាក់នេះ ពិតជាទាក់ទាញខ្លាំងមែនទែន។

យ៉ាងណាមិញ ជាមួយគ្នានោះដែរ ដោយសារតែតារាចម្រៀងវ័យក្មេងរូបនេះ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ច្រើន ដូច្នេះហើយក៏មានអ្នកគាំទ្រខ្លះ នាំគ្នាស្វែងរកជីវប្រវត្តិរបស់នាង ថារូបនាងបានធ្វើអ្វីខ្លះមុនពេលបង្ហាញមុខ ជាសមាជិកក្នុងក្រុម ITZY នេះ។

ក្នុងនោះដែរ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ អ្នកគាំទ្របានរកឃើញថា នាង Yuna ពីមុនមក នាងធ្លាប់ថតសម្តែងជាតួស្រី ក្នុងMVបទចម្រៀងរបស់ក្រុមកូរ៉េដ៏ល្បី BTS មានចំណងជើងថា៖ “Love Yourself” highlight reel។ ក្រោយមក បន្ទាប់ពីថតឲ្យផលិតកម្ម BigHit រួច នាងក៏ត្រលប់មកធ្វើជាអ្នកហ្វឹកហាត់ នៅក្នុងផលិតកម្ម JYP តែម្តង។

គួរបញ្ជាក់ដែរថា នាង Yuna គឺជាតារាស្រីមួយរូប ដែលទើបតែកើតក្នុងឆ្នាំ ២០០៣ តែប៉ុណ្ណោះ ប៉ុន្តែ នាងមានកម្ពស់រហូតដល់ ១.៧០ ឯណោះ ហើយបើនិយាយពីសម្រស់វិញ នាង Yuna កំពុងតែធ្វើឲ្យហ្វេនៗមួយចំនួន ឈ្លក់វង្វេងបាត់ទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សកម្មភាពក្នុងMV
Yuna
Yuna
Yuna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]