អង់គ្លេស៖ អ្នកចាត់ការបណ្តោះអាសន្នរបស់ Manchester United លោក Ole Gunnar Solskjaer បានលើកសរសើរ Marcus Rashford យ៉ាងខ្លាំង និងបានប្រៀបប្រដូចរូបគេទៅនឹងកីឡាករឆ្នើមរបស់ Man UTD ដូចជា Cristiano Ronaldo និង Wayne Rooney ទៀតផង។ លោក Ole Gunnar Solskjaer ជឿជាក់ថា Rashford ពិតជាកំពុងដើរតាមគំរូរបស់ Rooney និង Ronaldo ពិតមែន ហើយលោកមានជំនឿថា គេពិតជាអាចជួយអោយ Man UTD ត្រលប់មកកាន់ “លំដាប់កំពូល” ដូចកាលពីមុនជាក់ជាមិនខាន។

លោក Ole Gunnar Solskjaer

Marcus Rashford កំពុងមានទម្រង់លេងយ៉ាងល្អ ក្រោមការដឹកនាំរបស់លោក Solskjaer ដោយរកគ្រាប់បាល់បាន ៥គ្រាប់ ពីការប្រកួត ៧លើកកន្លងទៅ។ Rashford បង្ហាញខ្លួនឱ្យ Manchester United សរុប ១៥០ប្រកួត និងរកគ្រាប់បាល់បាន ៤១គ្រាប់ហើយរាប់ចាប់ពីឆ្នាំ ២០១៥មក។

Marcus Rashford

លោក Ole Gunnar Solskjaer បាននិយាយថា៖ “Rashford មានវ័យត្រឹមតែ ២១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភាពចាស់ទុំរបស់គេនៅលើទីលាន មើលទៅមិនមែនត្រឹម ២១ឆ្នាំទេ”។ លោកបានបន្តទៀតថា៖ “បើយើងសង្កេតមើលលើស្ថិតិរបស់គាត់សម្រាប់ Manchester United គេ(Rashford) មានវ័យក្មេងជាង Ronaldo និង Rooney ទៅទៀតសម្រាប់ការបង្ហាញខ្លួន ១៥០ដងឱ្យក្លិប”។ 

ដោយឡែកសម្រាប់សំណួរដែលសួរថា “តើ Rashford អាចឈានដល់កម្រិត Ronaldo និង Rooney ឬទេ?” គ្រូបង្វឹករបស់ Manchester United ឆ្លើយថា៖ “ពិតណាស់! Rashford ពិតជាអាចក្លាយជាកីឡាករលំដាប់កំពូលម្នាក់”។ លោកបានបន្ថែមទៀតថា៖ “បើសិនជាគេកាន់តែធ្វើបានល្អ គេនឹងត្រូវរក្សាឱ្យស្ថិតនៅកន្លែងដដែលសម្រាប់ក្រុម ហើយ Marcus Rashford ពិតជាបានបង្ហាញថា គេពិតជាមានទេពកោសល្យ  ហើយពិតជាកម្លាំងមួយមិនអាចខ្វះបានសម្រាប់ Manchester United”៕

Marcus Rashford
Marcus Rashford និង Jesse Lingard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]