ព្រៃវែង៖ ទោះបីជាចូលសិល្បៈបានប៉ុន្មានឆ្នាំយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាចម្រៀង វ័យក្មេងកញ្ញារ៉េត សូ៊ហ្សាណា ហាក់ដូចជាមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ រីឯសម្រស់របស់នាងក៏កាន់តែប្រែខ្លួន កាន់តែលេចធ្លោគួរឲ្យចាប់អារម្មណ៍ មិនថាការតែងខ្លួនក៏ដូចជាមុខមាត់របស់នាង។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ កាលពីពេលថ្មីៗនេះបណ្តាអ្នកគាំទ្ររបស់តារាវ័យក្មេងរូបនេះជាច្រើននាក់ បាននាំគ្នារៀបចំធ្វើខួបកំណើត Surprise ដល់រូបនាងមុនថ្ងៃ ធ្វើឲ្យតារាស្រីរូបនេះរំភើបនៅក្នុងចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញទង្វើដ៏ល្អរបស់អ្នកគាំទ្ររបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងថ្ងៃកំណើតឆ្នាំនេះដែរ អ្នកគាំទ្របានជ្រើសរើសកន្លែងយ៉ាងប្លែក គឺនៅលើរថយន្តក្រុងសម្រាប់ធ្វើដំណើរតែម្តង ដោយក្នុងនោះអ្នកគាំទ្រនៅក្នុងខេត្តព្រៃវែង ក៏បាននាំគ្នាបង្ហាញក្តីស្រលាញ់ ចំពោះនាងគ្រប់គ្នា រីឯនាងក៏មិនភ្លេចផ្តល់ស្នាមញញឹមទៅកាន់ពួកគេដែរ។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រផ្សេងទៀតក៏បានចូលរួមជូនពរ ដល់តារាស្រីវ័យក្មេងរូបនេះ នៅលើបណ្តាញសង្គមគ្រប់គ្នា នៅក្នុងថ្ងៃកំណើតរបស់នាងផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

រ៉េត សូ៊ហ្សាណា
រ៉េត សូ៊ហ្សាណា
រ៉េត សូ៊ហ្សាណា
អ្នកគាំទ្រ Surprise រ៉េត សូ៊ហ្សាណា
អ្នកគាំទ្រ Surprise រ៉េត សូ៊ហ្សាណា
អ្នកគាំទ្រ Surprise រ៉េត សូ៊ហ្សាណា
អ្នកគាំទ្រ Surprise រ៉េត សូ៊ហ្សាណា
អ្នកគាំទ្រ Surprise រ៉េត សូ៊ហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា