ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ថា GMAC បានរៀបចំកម្មវិធីជួបជុំកម្មវិធីជួបជុំមួយ ដែលមានការចូលរួមពីម្ចាស់ក្រុមហ៊ុន និងម្ចាស់រោងចក្រសរុបជាង ១,២០០ នាក់។

ព្រឹត្តិការណ៍ការជួបជុំគ្នាដ៏សម្បើម ដែលជាការជួបជុំថៅកែៗ មកពីរោងចក្រកាត់ដេរនៅកម្ពុជានេះបានរៀបចំឡើងកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៩ នៅ ដឺព្រេមៀ សេនធ័រ សែនសុខ ទល់មុខផ្សារទំនើប AEON2 ក្រោមប្រធានបទប្រមូលថវិកាចូលរួមចំណែកក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា។

សមាគមធំ និងក្រុមហ៊ុនធំទាំង២នេះ បានសហការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណង ចូលរួមចំណែកសកម្មភាពមនុស្សធម៌រួមគ្នា ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា ក្នុងនោះប្រមូលបានថរិកាប្រមាណជិត ៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិកដែលជាអំណោយក៏ដូចជាទឹកចិត្តសប្បុរសធម៌។ 

ក្នុងព្រិត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ាន សូរសក្កិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និងបានបរិច្ចាគថវិកា ៣៥០០ ដុល្លារអាមេរិក លោក គង់ សាង អនុប្រធានសមាគម និងក្រុមគ្រួសារថវិកា ៣២០០ ដុល្លារអាមេរិក និងសប្បុរសជនភ្ញៀវជាតិ អន្តរជាតិទាំងអស់សរុប ៤៧,៩៥៤.៣ ដុល្លារអាមេរិក។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានមានប្រសាសន៍ថា៖ 

«គិតចាប់តាំងពីសមាគមបង្កើតឡើងមកដល់ពេលនេះ គឺមានរយៈពេល ២៣ ឆ្នាំហើយកម្មវិធីនេះ បង្កើតឡើងដើម្បីរិតចំណងមិត្តភាពរវាងសមាជិកថៅកែរោងចក្រកាត់ដេរ ក៏ដូចជាបង្កើតនូវសាមគ្គីភាពរវាងសមាគម GMAC និងក្រុមហ៊ុន TrueMoney »។ 

លោក សែ សុភរៈ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាអ្នករៀបចំកម្មវិធីនេះបានប្រាប់ឲ្យដឹងដែរថា៖ 

«ក្នុងកម្មវីធីសប្បុរសធម៌នេះក្រុមហ៊ុនទ្រូម៉ាន់នី មិនត្រឹមតែជាអ្នករៀបចំកម្មវិធី ប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនបន្ថែមទៀត ដែលមានទឹកប្រាក់ ៤ លានរៀល ជូនដល់មូលិធីគន្ធបុប្ផាកម្ពុជាផងដែរ»។

លោកបានបន្ថែមថា អ្វីដែលកាន់តែពិសេសនោះក្រុមហ៊ុនទ្រូម៉ាន់នីក៏បានផ្តល់ជូនសេវាបើកប្រាក់បៀវត្សដល់រោងចក្រកាត់ដេរទាំងអស់ដោយឥតគិតថ្លៃ ជាមួយនឹងភាពងាយស្រួលរបស់កម្មករកម្មការនីកាត់ដេរទាំងអស់ក្នុងការដកដាក់ប្រាក់ ផ្ញើប្រាក់ដោយឥតគិតថ្លៃជាមួយភ្នាក់ងារទ្រូម៉ាន់នីទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា ក្រៅពីការផ្តល់ជូនខាងលើក្រមហ៊ុនទ្រូម៉ាន់នី ក៏មានការផ្តល់ជូនការបញ្ចុះតម្លៃ ៥០% លើការទិញសំបុត្រកុន បញ្ចូលលុយទូរស័ព្ទ ១ ដុល្លារគិតតែ ៣០០០ រៀល ផ្ញើលុយឥតគិតថ្លៃ និងការផ្តល់ជូនជាច្រើនទៀតតាម TrueMoney App។

លោកអ្នកអាចទាញយកកម្មវិធីទ្រូម៉ាន់នី ឬ TrueMoney App សូមចុច http://bit.ly/TrueMoneyAppKH 
ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕ 

កម្មវិធីជួបជុំសមាជិក
កម្មវិធីជួបជុំសមាជិក
កម្មវិធីជួបជុំសមាជិក
កម្មវិធីជួបជុំសមាជិក
កម្មវិធីជួបជុំសមាជិក
កម្មវិធីជួបជុំសមាជិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]