ថៃ៖ តារាកំប្លែងស្រី Nulek Gaga លោកអ្នកប្រាកដជាស្គាល់នាងរួចមកហើយតាមរយៈរឿង និងកម្មវិធីកំប្លែងនានា ដោយតារាស្រីរូបនេះសម្បូរទៅដោយ សម្តីកំប្លុកកំប្លែង ដែលគ្រប់គ្នាបានទស្សនាហើយទប់សំណើចមិនបាន។

គួរបញ្ជាក់ផងដែរថា Nulek Gaga បានរៀបការជាមួយលោក Aek Kawut ហើយពេលនេះនាងកំពុងត្រៀមខ្លួនក្លាយទៅជាអ្នកម្តាយរបស់គេ នៅក្នុងពេលឆាប់ៗនេះហើយ។

ថ្មីៗនេះ Nulek Gaga បានផុសរូបខ្លួននិងស្វាមីនៅក្នុងអ៊ីនស្តារក្រាមផ្ទាល់ខ្លួនដោយភ្ជាប់ជាមួយនិងសំណេរខ្លីមួយថា៖

«រាល់ពេលនឹកដល់ពេលវេលាដែលយើងធ្លាប់ប្រើប្រាស់ជីវិតរួមគ្នា គឺដឹងតែទឹកភ្នែកហូរហើយ អាណិត Aek Kawut ណាស់ ស៊ូទ្រាំធ្វើការបានប្រាក់ខែត្រឹមតែ៦០០០​បាតតែប៉ុណ្ណោះក្នុងមួយខែ។ ខោអាវសម្រាប់ស្លៀកទៅធ្វើការមានមិនដល់៥ឈុតផង ហើយត្រូវជិះឡានក្រុងរាល់ថ្ងៃដើម្បីសន្សំលុយទុកទិញម៉ូតូ។ សន្សំលុយរហូតបើកបានហាងអេឡិចត្រូនិចមួយដែលជារបស់ខ្លួនឯង។ ព្យាយាមធ្វើការខ្លួនឯងដោយមិនពឹងពាក់អ្នកណាឡើយ មិនដែលរអ៊ូថាហត់ ធ្វើគ្រប់យ៉ាងដើម្បីមនុស្សស្រីម្នាក់នេះរហូតមក។ តស៊ូរហូតមានអាជីវកម្មផ្ទាល់ខ្លួន ទោះបីជាមិនទ្រព្យសម្បត្តិស្តុកស្តម្ភ តែមានអ្វីដែលពួកយើងតស៊ូជាមួយគ្នារហូតមកដល់ថ្ងៃនេះ។ មិនដែលធ្វើឲ្យមនុស្សស្រីម្នាក់នេះពិបាកចិត្តនោះទេសូម្បីតែម្តង។ ចាំបានថាមិនច្រើនដងនោះទេដែល Aek Kawut ពិបាកចិត្ត តែមនុស្សស្រីម្នាក់នេះតែងតែនៅក្បែរគ្រប់ខ្យល់ដង្ហើម ហើយពួកយើងក៏អាចឆ្លងកាត់វាបាន ក៏ព្រោះតែការតស៊ូរបស់ Aek Kawutដែរ។ ពាក្យថា​ស្រលាញ់នៅក្នុងជីវិតនេះមានសម្រាប់តែម៉ាក់ប៉ា និងអ្នកតែប៉ុណ្ណោះ»។ ទាំងនេះជាការសរសេររៀបរាប់របស់ Nulek Gaga ៕

Nulek Gaga
Nulek Gaga
Nulek Gaga និងស្វាមី
Nulek Gaga និងស្វាមី
Nulek Gaga និងស្វាមី
Nulek Gaga និងស្វាមី
Nulek Gaga និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]