កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ លោក RM ដែលជាសមាជិកក្នុងក្រុម BTS គឺជាតារាចម្រៀងមួយរូប ដែលមានកម្ពស់ខ្ពស់ជាងគេប្រចាំផលិតកម្ម BigHit Entertainment។ ដោយរូបលោក មានកម្ពស់រហូតដល់ ១.៨១ សង់ទីមែត្រផងដែរ។

ក៏ប៉ុន្តែឈ្មោះជាតារាដែលមានកម្ពស់ ខ្ពស់ជាងគេប្រចាំផលិតកម្មនេះ ហាក់មិនមានទៀតទេសម្រាប់លោក RM ព្រោះថាកាលពីថ្មីៗនេះ ផលិតកម្ម BigHit ទើបតែបញ្ចេញមុខសមាជិកថ្មីឈ្មោះថា Soobin នៅក្នុងក្រុម TXT ដែលត្រូវបានគេដឹងថាជាតារាវ័យក្មេងដែលមានកម្ពស់ខ្ពស់ខ្លាំង។

យ៉ាងណាមិញ សម្រាប់តារាថ្មីរូបនោះ ទើបតែមានអាយុ ១៨ ជិត១៩ឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែបើនិយាយពីកម្ពស់របស់លោកវិញ បើទោះជាផលិតកម្មមិនទាន់បើកបង្ហាញក្តី តែអ្នកគាំទ្របានស្វែងរកប្រវត្តិរបស់លោក និងលេចលឺពាក្យចចាមអារ៉ាម បានឲ្យឃើញថា តារារូបនេះ មានកម្ពស់រហូតដល់ ១.៨៤ សង់ទីម៉ែត្រឯណោះ។

ទោះជាយ៉ាងណាក្តី ចំពោះកម្ពស់ដ៏ខ្ពស់របស់លោក Soobin តារាថ្មីរបស់ក្រុម TXT រូបនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រស្ទើរតែមិនជឿនោះទេ ថាកម្លោះសង្ហាររូបនេះ មានកម្ពស់ខ្ពស់ខ្លាំងដល់ម្លឹង ទាំងខ្លួនទើបតែមានអាយុក្រោម ២០ឆ្នាំតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត ចំពោះពាក្យចចាមអារ៉ាមនេះដែរ អ្នកគាំទ្រមួយចំនួនទៀត មិនទាន់ជឿមួយរយភាគរយនោះទេ ហើយពួកគេក៏កំពុងតែទន្ទឹងរង់ចាំសេចក្តីប្រកាសពីផលិតកម្មផ្ទាល់ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

RM
RM
RM
Soobin
Soobin
Soobin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]