បរទេស៖ ពាក្យថា «សង្រ្គាម» គឺជាពាក្យដែលមនុស្សគ្រប់គ្នាស្អប់ មិនចង់ឮ និងដឹង ព្រោះមនុស្ស ប្រយុទ្ធគ្នា និងស្លាប់ក៏ដោយសារតែសង្រ្គាមនេះឯង។ វាពិតជាលំបាកជាខ្លាំងដែលរស់នៅក្នុងសម័យសង្រ្គាម។ យ៉ាងណាមិញ ថ្ងៃនេះយើងសូមចែករំលែករូបថតមួយចំនួនដែលឆ្លុះបញ្ចាំងឱ្យយើងឃើញថា បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក្តីស្នេហាពិតគឺជារបស់ដែលមានតម្លៃបំផុតដែលមិនអាចកាត់ថ្លៃបានក្នុងសម័យកាលទាំងអស់ មិនថាសម័យសង្រ្គាម ឬក៏សម័យសុខសន្តិភាព។ ដូច្នេះ សូមកុំបោះបង់ ឬព្រងើយកន្តើយចំពោះមនុស្សដែលយើងស្រលាញ់ ហើយសូមថែរក្សាពួកគេឱ្យបានល្អ ហើយសូមចងចាំថាអ្នករាល់គ្នាពិតជាសំណាងខ្លាំងណាស់ដែលមានមនុស្សដែលយើងស្រលាញ់នៅក្បែរខ្លួន។ យ៉ាងណាមិញ តោះមកទស្សនារូបភាពដែលមានអត្ថន័យរយលានរបស់គូស្នេហ៍នៅក្នុងសម័យសង្រ្គាមដូចខាងក្រោម៖

១. ការថើបលាគ្នានៅក្នុងសម័យសង្រ្គាមកូរ៉េ ក្នុងទីក្រុងឡូសអង់ចាឡែស នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៥០ 

ការថើបលាគ្នានៅក្នុងសម័យសង្រ្គាមកូរ៉េ

២. ទាហានអាមេរិកថើបលាគ្នាជាលើកចុងក្រោយនៅលើនាវា បន្ទាប់ពីចាកចេញទៅអេហ្ស៊ីប ក្នុងឆ្នាំ១៩៦៣

ទាហានអាមេរិកថើបលាគ្នាជាលើកចុងក្រោយ

៣. ទាហានជើងទឹកថើបគិលានុបដ្ឋាយិកានៅ New York's Times Square ក្នុងទីក្រុងញូវយ៉ក។ រូបថតនេះឆ្លុះបញ្ចាំងពីការបញ្ចប់សង្រ្គាមលោកទី២ ក្នុងឆ្នាំ១៩៤៥

ទាហានជើងទឹកថើបគិលានុបដ្ឋាយិកា

៤. ការឱបលាគ្នាជាលើកចុងក្រោយរបស់កងទ័ពនៅស្ថានីយ៍រថភ្លើង New York's Penn Station ក្នុងទីក្រុងញូវយ៉ក ខែមេសា ឆ្នាំ១៩៤៣

ការឱបលាគ្នាជាលើកចុងក្រោយរបស់កងទ័ព

៥. នារីម្នាក់ឈងទៅថើបទាហានអង់គ្លេសម្នាក់ដែលត្រឡប់ពីធ្វើសមរភូមិវិញក្នុងសម័យសង្រ្គាមលោកទី២ ក្នុងទីក្រុងឡុងដ៍ ឆ្នាំ១៩៤០

នារីម្នាក់ឈងទៅថើបទាហានអង់គ្លេសម្នាក់

៦. ការឱបលាគ្នាជាលើកចុងក្រោយនៅក្នុងស្ថានីយ៍រថភ្លើង ដើម្បីទៅធ្វើសង្រ្គាមនៅក្នុងសម័យសង្រ្គាមលោកទី២

ការឱបលាគ្នាជាលើកចុងក្រោយ

៧. ទាហានត្រលប់មកស្រុកកំណើតវិញ បន្ទាប់ពីធ្វើសង្រ្គាមក្នុងឆ្នាំ ១៩៤០

ទាហានត្រលប់មកស្រុកកំណើតវិញ

៨. ការថើបលាគ្នាជាលើកចុងក្រោយ មុនពេលទាហានចាកចេញទៅប្រទេសអេហ្ស៊ីបក្នុងឆ្នាំ ១៩៣៥

ការថើបលាគ្នាជាលើកចុងក្រោយ

៩. ការលាគ្នាជាលើកចុងក្រោយរបស់ទាហានអាមេរិកក្នុងស្ថានីយ៍រថភ្លើង New York's Penn Station ក្នុងទីក្រុងញូវយ៉ក ខែមេសា ឆ្នាំ១៩៤៣

ការលាគ្នាជាលើកចុងក្រោយរបស់ទាហានអាមេរិក

១០. ទាហានអាមេរិកថើបលាគ្នានៅស្ថានីយ៍រថភ្លើងនៅក្នុងឆ្នាំ ១៩២២

ទាហានអាមេរិកថើបលាគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]