អេស្ប៉ាញ៖ ក្រោយពី Barcelona បានទទួលជ័យជម្នះលើ Leganes កាលពីថ្ងៃអាទិត្យ កីឡាករ Lionel Messi “LM10” បានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនមួយ និងជាប្រវត្តិសាស្ត្រសម្រាប់ក្លិប Barcelona ផងដែរ។ 

កំណត់ត្រានេះជាការរកគ្រាប់បាល់បានចំនួន ៤០០គ្រាប់គត់ នៅក្របខណ្ឌ La Liga។ នេះជាកំណត់ត្រាថ្មីមួយបន្ថែមទៀតសម្រាប់ការបង្ហាញខ្លួនរបស់ Messi នៅក្នុងវិស័យកីឡាបាល់ទាត់អេស្ប៉ាញ ចាប់តាំងពីការប្រកួតដំបូងទល់នឹង Espanyol រដូវកាល ២០០៤/០៥ មកទល់បច្ចុប្បន្ន។

ជានិច្ចកាល Messi តែងតែបង្ហាញភាពអស្ចារ្យនៃទេពកោសល្យរបស់គាត់ក្នុងវិស័យបាល់ទាត់ និងបន្តមកដល់ការលើកពានរង្វាន់សម្រាប់ក្លិប និងពានរង្វាន់ផ្ទាល់ខ្លួនជាច្រើនទៀត។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

គួរបញ្ជាក់ថា Messi  មានភាពជោគជ័យខ្លាំងចាប់ពីរដូវកាល ២០០៨/០៩ ដោយរកគ្រាប់បាល់បាន ៣៨គ្រាប់ក្នុងមួយរដូវកាល។ ចាប់ពីនោះមក Messi មិនដែលខកខានការរកគ្រាប់បាល់បានតិចជាង ៤០គ្រាប់ឡើយក្នុងមួយរដូវកាល និងមានពានរង្វាន់ធំៗផ្ទាល់ខ្លួនដូចជា Ballon D’or ៥សម័យកាល ស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុប ៥សម័យកាល និងពានរង្វាន់ Pichichi ៥សម័យកាលជាដើម៕

កីឡាករ Lionel Messi ជាមួយពានរង្វាន់ស្បែកជើងមាសទ្វីបអឺរ៉ុប
កីឡាករ Lionel Messi ជាមួយពានរង្វាន់ Ballon Dór ទាំងប្រាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]