ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកងួន ចាន់ដេវីត បានក្លាយខ្លួនជាតារាចម្រៀងឯករាជ្យ រួចមកឃើញថា រាល់បទចម្រៀងដែលលោកបានបញ្ចេញនីមួយៗ សុទ្ធតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្តាអ្នកគាំទ្រជាច្រើន។

ដោយបទចម្រៀងនីមួយៗរបស់តារាប្រុសរូបនេះសុទ្ធតែជាការ និពន្ធ និងធ្វើឡើង ដោយស្នាដៃរបស់ខ្លួនឯងផ្ទាល់ មិនត្រឹមតែប៉ុណ្ណោះបទទាំងនោះ សុទ្ធតែបង្កប់នូវអត្ថន័យប្លែកៗគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បណ្តមិត្តយុវវ័យ។

ជាក់ស្តែងកាលពីពេលម្សិលមិញនេះ តារាប្រុសរូបនេះក៏បានបង្ហើបនូវបទចម្រៀងថ្មីរបស់ខ្លួន ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តមហាជនជាច្រើន មានការស៊ែរតៗគ្នាព្រោងព្រាត ដោយបទមួយនេះមិនខុសពីបទចម្រៀងផ្សេងទៀត ព្រោះអត្ថន័យពិតជាមានន័យជ្រៅតែម្តង។

ចំណែកឯចំណងជើងវិញ គឺកាន់តែប្លែក ហើយក៏កំពុងតែធ្វើឲ្យមហាជនជាច្រើន មានការងឿងឆ្ងល់ និងចង់ដឹងមិនស្ទើរនោះដែរ ព្រោះថាចំណងជើងបទនេះ មានតែលេខ« 43 »ប៉ុណ្ណោះ ដូច្នោះហើយទើបមានមហាជនខ្លះក៏បានសួរនាំ និងចង់ដឹងខ្លាំងណាស់ដែរ៕

សូមទស្សនាវីដេអូចម្រៀងថ្មីរបស់តារារូបនេះខាងក្រោមនេះ៖ 

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
បទថ្មីរបស់ ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត