ភ្នំពេញ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយកាលពីថ្មីៗនេះ ផ្អែកលើហ្វេសប៊ុកផេក Miss Global Cambodia បានប្រកាសជាផ្លូវការថា តារាម៉ូដែលដ៏មានប្រជាប្រិយភាព ក៏ដូចជាអតីតបេក្ខនារីក្នុងកម្មវិធី Next Top Model Cambodia ត្រូវបានជ្រើសរើសឲ្យឈរឈ្មោះជា បេក្ខនារីតំណាងឲ្យប្រទេសកម្ពុជា ដើម្បីទៅប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Global ឆ្នាំ២០១៩។

គួរឲ្យដឹងបន្ថែមទៀតថា កម្មវិធីប្រកួតប្រជែងនេះដែរ នឹងធ្វើឡើងក្នុងខែកុម្ភៈ ឆាប់ៗយ៉ាងមុខនេះហើយ ដោយមានបេក្ខនារីជាច្រើនប្រទេសចូលរួម។ ម្យ៉ាងវិញទៀត សម្រាប់ឆ្នាំនេះ ប្រទេសហ្វីលីពីន គឺជាម្ចាស់ផ្ទះផងដែរ។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជារឿងដ៏គួរឲ្យរំភើបមួយសម្រាប់អ្នកគាំទ្រ ព្រោះមិននឹកស្មានថាតារាម៉ូដែល ដ៏មានប្រជាប្រិយភាពរូបនេះ ត្រូវបានជ្រើសរើសឲ្យទៅប្រកួតតំណាងជាតិបែបនេះទេ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រពិតជាសង្ឃឹមយ៉ាងខ្លាំងថា កញ្ញា ហង្ស សូរិយ៉ាន់ នឹងអាចទទួលបានភាពជោគជ័យ មកជូនប្រទេសជាតិវិញជាក់ជាមិនខាន ព្រោះបើស្ទង់តាមសមត្ថភាព និងបទពិសោធន៍របស់នាងរយៈពេលជាច្រើនឆ្នាំមកនេះ ពិតជាមិនធម្មតានោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ហង្ស សូរិយ៉ាន់
ហង្ស សូរិយ៉ាន់
ហង្ស សូរិយ៉ាន់
ហង្ស សូរិយ៉ាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស សូរិយ៉ាន់