អារ៉ាប់អេមីរ៉េត៖  ការប្រកួតបាល់ទាត់កម្រិតទ្វីបអាស៊ី AFC Asian Cup ២០១៩ កាលពីយប់មិញមានបីគូ។  ក្រុមមកពីអាស៊ានចំនួនពីរត្រូវធ្វើការប្រកួត ដោយផ្តើមដំបូងរាប់ពីការប្រកួតរវាងក្រុមផ្កាយមាស វៀតណាម ជាមួយ ក្រុមឥន្រី្ទយ៍ ហ្សកដានី។ គួរឱ្យដឹងថា ក្រុមវៀតណាមជាក្រុមលេខ៣ នៅក្នុងពូល D ដែលបានឡើងមកដល់វគ្គ ១៦ក្រុម ខណៈហ្សកដានីជាក្រុមលេខ១ នៅក្នុងពូល B។

ការប្រកួតចាប់ផ្តើមនៅកីឡដ្ឋាន Al-Maktoum Stadium ក្រុមទាំងពីរធ្វើការវាយសម្រុកគ្នាទៅវិញទៅមក ហើយនៅនាទី៣៩ ក្រុមហ្សកដានីបានបើកការនាំមុខ ១-០ ដោយកីឡាករ Abdulrahman។

ការប្រកួតបន្តរហូតដល់ចប់ ៤៥នាទីតង់ទី១ ក្នុងលទ្ធផលបណ្តោះអាសន្ន ហ្សកដានី ១ វៀតណាម ០។ មកដល់តង់ទី២ វៀតណាមហាក់បីដូចជាមានការផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយធ្វើការសម្រុកមិនឈប់ឈរ រហូតដល់នាទី៥១ វៀតណាមក៏រកគ្រាប់បាល់តាមស្មើវិញបានសម្រេច ដោយកីឡាករ Nguyen Cong Phoung។

ការប្រកួតបន្តដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីរហូតដល់វគ្គប៉េណាល់ទីកាត់សេចក្តី។ វៀតណាមបានទម្លាក់ហ្សកដានីក្នុងលទ្ធផល ៥-៣ ហើយនឹងត្រូវត្រៀមប៉ះក្រុមជប៉ុន ឬអារ៉ាប់ប៊ីសាអូឌីតនៅវគ្គ ៨ក្រុមចុងក្រោយបន្តទៀត។

ការប្រកួតរវាងវៀតណាម និងហ្សកដានី
ការប្រកួតរវាងវៀតណាម និងហ្សកដានី
ក្រុមជម្រើសជាតិវៀតណាម

ដោយឡែក ការប្រកួតរវាងក្រុមថៃ និងចិនបានធ្វើឡើងបន្ទាប់ពីបញ្ចប់ការប្រកួតរបស់វៀតណាម និងហ្សកដានី។ ក្រុមជម្រើសជាតិថៃ ដែលឡើងមកដល់វគ្គនេះ ក្រោយរង់ចាំតាំងពីឆ្នាំ ១៩៧២ ហាក់មានទំនុកចិត្តយ៉ាងខ្លាំង ខណៈដែលចិនក៏មិនអាចប្រហែសបានដូចគ្នា។ 

ការប្រកួតនាតង់ទី ១ ថៃធ្វើបានយ៉ាងល្អ និងអាចរកគ្រាប់បាល់នាំមុខមុនដោយកីឡាករ Suphachai Jaided នៅនាទី៣១។ ប៉ុន្តែចូលមកដល់តង់ទី២ អ្វីៗគ្រប់យ៉ាងហាក់ប្រែប្រួល ដោយក្រុមនាគកំណាចចិន បានធ្វើការតាមស្មើវិញដោយកីឡាករ Xiao Zhi នៅនាទី៦៧ និងបញ្ចប់ក្តីសង្ឈឹមឡើងទៅវគ្គ ៨ក្រុមចុងក្រោយរបស់ថៃ ដោយគ្រាប់បាល់ពិន័យ ១១ម៉ែត្រ ដែលធ្វើបានសម្រេចដោយកីឡាករ Gao Lin។ 

បញ្ចប់ការប្រកួតចិនឡើងទៅវគ្គបន្ត ត្រៀមប៉ះជាមួយអ៊ីរ៉ង់ដែលឈ្នះអូម៉ង់ក្នុងលទ្ធផល ២-០៕

ការប្រកួតរវាងថៃ និងចិន
ការប្រកួតរវាងថៃ និងចិន
ក្រុមជម្រើសជាតិចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]