Faces of Tomorrow ជាឈ្មោះរបស់គំរោងផែនការណ៍មួយ ដែលកំពុង ដំណើរការដោយ ក្រុមអ្នកស្រាវជ្រាវ ពីមុខ របស់មនុស្ស (Face Research) ដោយពួកគេបាន ផ្តិតយករូបថត នូវមុខរបស់មនុស្សពីគ្រប់បណ្តាប្រទេស នៅលើពិភពលោក ដើម្បីកំណត់ពី មាត្រដ្ឋានគំរូមួយ របស់មុខ ដែលបានមកពីការប្រៀបធៀបគ្នា រវាងមុខរបស់ពួកគេទាំងអស់ រួចហើយនោះ។

ជាលទ្ធផលបានពីគំរោងនេះ ពិតជាអស្ចារ្យខ្លាំងណាស់ ដោយឃើញថា ទ្រង់ទ្រាយមុខរបស់ពួកគេទាំងអស់នោះ ដែលមកពីប្រទេសខុសៗគ្នា តែអាចមានលក្ខណៈ ស្ទើរតែដូចគ្នាទាំងស្រុង ព្រមទាំងមានស្បែកដែលស្ទើរតែមានភាពឥតខ្ចោះ ថែមទៀតផង។

យ៉ាងណាមិញ វាក៏ជាការកំនត់ពីជាតិសាសន៍ដ៏មានប្រយោជន៍ និង មានសារៈសំខាន់ ផងដែរ។ ដូចនេះ នៅពេលដែលយើងចង់ដឹងពី មាត្រដ្ឋានគំរូដើម របស់ជាតិសាសន៍ណាមួយ គឺយើងអាចយកមកប្រៀបធៀបគ្នាបាន ជាមួយនឹងរូបថតទាំងអស់ ដែលបានធ្វើការស្រាវជ្រាវ និង ផ្តិតយកមកនេះ។

សូមមើលរូបភាពខាងក្រោម ៖

ទំរងមុខជាតិសសាន៍ខ្មែរ ក្នុងប្រអប់ក្រហមខាងក្រោម ។ តើប្រិយមិត្តយល់ថា មាត្រដ្ឋានគំរូនេះត្រឹមត្រូវដែរឬទេ ជាពិសេសទំរងមុខជាតិសសាន៍ស្រ្តីខ្មែរយើង?










ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]