បរទេស៖ កីឡាករ Kylian Mbappe ទើបធ្វើបាន Hat-Trick កាលពីយប់មិញ ក្នុងជំនួបដែល PSG យកឈ្នះ Guingamp ក្នុងលទ្ធផល ៩-០។ ក្រោយបញ្ចប់ការប្រកួតយប់មិញ Kylian Mbappe បានបដិសេធមិនឆ្លើយនឹងសំណួរថា "តើរូបគេអាចនឹងជាអ្នករកគ្រាប់បាល់ឱ្យ Real Madrid បាននៅថ្ងៃណាមួយឬទេ?"

កីឡាករបារាំងវ័យក្មេងរូបនេះត្រូវបានគេដឹងថា  ជាគោលដៅយ៉ាងសំខាន់របស់ Real Madrid ហើយគេជឿថានៅថ្ងៃណាមួយ Mbappe នឹងក្លាយជាកីឡាករសម្រាប់ក្រុមយក្ស-សរបស់អេស្ប៉ាញជាក់ជាមិនខាន។

កីឡាករ Kylian Mbappe

ទាក់ទងនឹងការផ្ទេរទៅ Real Madrid កីឡាករដែលទើបឈ្នះ World Cup ជាមួយបារាំងកាលពីឆ្នាំមុន បាននិយាយថា៖  "ខ្ញុំមានអារម្មណ៍ល្អជាមួយ PSG ប៉ុន្តែអ្នកណាទៅដឹងទៅ នៅក្នុងពិភពបាល់ទាត់អ្វីៗសុទ្ធតែអាចកើតឡើងទាំងអស់"។ 

Mbappe បានបន្តទៀតថា៖  "កិច្ចសន្យារបស់ខ្ញុំមានសុពលភាពរហូតដល់ឆ្នាំ ២០២១ ដូច្នេះខ្ញុំមិនទាន់គិតគូរពីរឿងនេះនៅឡើយទេ" ។

ដោយឡែកចំពោះជ័យជម្នះដ៏សម្បើមរបស់ PSG ទល់នឹង Guingamp យប់មិញ  Mbappe បាននិយាយថា៖ "នេះជាការប្រកួតដ៏ជក់ចិត្តមួយ ហើយក្រុមរបស់យើងពិតជាសហការគ្នាបានល្អ"៕

កីឡាករ Kylian Mbappe, Neymar , Edison Cavani
កីឡាករ Kylian Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]