កូរ៉េខាងត្បូង៖បើនិយាយអំពីឈ្មោះ Lisa Manoban ឬក៏ Lisa BLACKPINK គ្រប់គ្នាប្រាកដជាជ្រាបច្បាស់រួចមកហើយពីភាពល្បីល្បាញរបស់នាង។

គួរបញ្ជាក់ផងដែរថា Lisa គឺជាជនជាតិថៃ និងជាសមាជិកម្នាក់នៅក្នុងក្រុមចម្រៀង BLACKPINK ដែលនាងបានសាងកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញខ្លាំងនៅក្នុងប្រទេសកូរ៉េ។ ជាមួយគ្នានេះដែរមានប្រភពព័ត៌មានមួយ បានសរសេររៀបរាប់ពីមិត្តភក្តិជិតស្និទ្ធទាំង៤រូបរបស់នាង។

ចង់ដឹងថាមានអ្នកណាខ្លះ...តោះ! ទៅទស្សនាទាំងអស់គ្នា៖ 

១. Ten WayV

ជាសមាជិកម្នាក់នៅក្នុងក្រុម NCT ដែលមានសញ្ជាតិជាជនជាតិថៃ។ Ten ជាមិត្តភក្តិជិតស្និទ្ធជាមួយនឹង Lisa។ 

Ten WayV
Ten WayV

២. Minnie

ជាសមាជិករបស់ក្រុមចម្រៀង (G)I-DLE។ ដែលនាងជាជនជាតិថៃតែម្នាក់គត់នៅក្នុងក្រុម។ 

Minnie

៣. Sorn

នាងជាសមាជិកនៅក្នុងក្រុមចម្រៀង CLC។ Sorn រស់នៅប្រទេសកូរ៉េតាំងពីឆ្នាំ២០១២មកម្ល៉េះ។ នាងក៏មិត្តភក្តិជិតស្និទ្ធម្នាក់របស់ Lisa ផងដែរ។ 

Sorn
Lisa និង Sorn
Minnie, Sorn និង Lisa

៤. BamBam

អ្នកណាៗក៏ស្គាល់ដែរជាមួយបុរសសង្ហារ BamBam ដែលជាសមាជិកនៅក្នុងក្រុមចម្រៀង GOT7។ BamBam មានភាពជិតស្និទ្ធខ្លាំងណាស់ជាមួយ Lisa ព្រោះពួកគេបានស្គាល់គ្នា ហើយថែមទាំងជាមិត្តរួមក្រុមរាំជាមួយគ្នាកាលពីក្មេងៗទៀតផង។ 

BamBam
BamBam

សរុបមកវិញគឺមិត្តភក្តិជិតស្និទ្ធរបស់ Lisa ទាំង៤រូបសុទ្ធសឹងតែជាជានជាតិថៃ ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈ នៅក្នុងប្រទេសកូរ៉េ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]