ថៃ៖ ថ្ងៃដែលតារាសម្តែងស្រី វ៉ាន់ ម៉ូនិច បានរង់ចាំអស់រយៈពេលជាយូរខែមកនោះ ពេលនេះ រូបនាង បានឃើញមុខកូនជាទីស្រលាញ់របស់នាងហើយ កាលពីប៉ុន្មាននាទីមុននេះ។

ជាមួយគ្នានោះ តារាស្រីរូបនេះ បានទៅសម្រាលកូននៅប្រទេសថៃ ហើយនាងក៏បានចេញទៅទីនោះ អស់រយៈពេលច្រើនថ្ងៃមកហើយ ដើម្បីត្រៀមសម្រាលកូនរបស់នាង។ ជាពិសេស កូនរបស់និច នៅពេលនេះ ក៏មានលក្ខណៈរឹងមាំ និងមានសុវត្ថិភាពល្អ ទាំងកូន និងម្តាយ។ មិនតែប៉ុណ្ណោះ ចំពោះកូនដំបូងរបស់នាង ជាកូនប្រុស ដោយនាងបានដាក់ឈ្មោះថា Martin ផងដែរ។

គួរបញ្ជាក់ផងដែរថា តារាស្រី វ៉ាន់ ម៉ូនិច ជាតារាម្នាក់ ដែលមានប្រជាប្រិយខ្លាំង កាលពីប៉ុន្មានឆ្នាំមុន​ តែមិនដឹងជាយ៉ាងណា រូបនាង​ ក៏បោះបង់វិស័យមួយនេះចោលគ្មានស្តាយស្រណោះ​ ដោយមកបង្កើតគ្រួសារកក់ក្តៅ ដូចពេលបច្ចុប្បន្ន៕

វ៉ាន់ ម៉ូនិច
វ៉ាន់ ម៉ូនិច និងស្វាមី
វ៉ាន់ ម៉ូនិច និងស្វាមី
វ៉ាន់ ម៉ូនិច និងស្វាមី
វ៉ាន់ ម៉ូនិច សម្រាលកូន
វ៉ាន់ ម៉ូនិច និងស្វាមី
គ្រួសារនាង
កូនរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ម៉ូនិច