អាមេរិក៖ អ្នកប្រដាល់សញ្ជាតិហ្វីលីពីន Manny Pacquiao ទើបតែការពារតំណែងជើងឯក WBA Welterweight Title របស់ខ្លួនក្រោយយកឈ្នះទៅលើ Adrien Broner។ លទ្ធផលក្តៅៗមុននេះបានបង្ហាញថា Manny Pacquiao បានយកឈ្នះទៅលើអ្នកប្រដាល់ Adrien Broner ក្នុងលទ្ធផលពិន្ទុ ១១៨ ទល់នឹង ១១០

គួរបញ្ជាក់ថា ការប្រកួតនេះជាគូឯកសម្រាប់ដណ្តើមខ្សែក្រវ៉ាត់ WBA Welterweight ដែល Pac-Man ទើបតែដណ្តើមបានពីកីឡាករ Lucas Matthysse កាលពីខែកក្កដា ឆ្នាំមុន។

Manny Pacquiao ប្រកួតជាមួយ Adrien Broner
Manny Pacquiao ប្រកួតជាមួយ Adrien Broner

គួរបញ្ជាក់បន្ថែមទៀតថា សម្រាប់ព្រឹត្ដិការណ៍ដណ្ដើម​ខ្សែ​ក្រវាត់​ WBA Welterweight ​ប្រ​ភេទ​ទម្ងន់​​ ​១៤៧​ផោន​  ប្រកួតមួយនេះកីឡាករសញ្ជាតិហ្វីលីពីន ​ Manny Pacquiao​ ទទួលបានទឹកប្រាក់ចំនួន​​ ២០​លាន​ដុល្លារសហរដ្ឋអាមេរិក​ ចំណែកកីឡាករ​ Adrien Broner ទទួល​បាន​ក្នុង​រង្វង់ចំនួន​ ៨,៣​លាន​ដុល្លារ ដែល​ជា​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​សម្រាប់កីឡាករស្បែកខ្មៅរូបនេះ។

ដោយឡែកសម្រាប់លទ្ធផលគូប្រកួតផ្សេងៗទៀតរួមមាន៖

-កីឡាករ Marcus Browne (c) ប្រកួតឈ្នះកីឡាករ Badou Jack

-កីឡាករNordine Oubaali (c) ប្រកួតឈ្នះកីឡាករ Rau'shee Warren

-កីឡាករHugo Ruiz ប្រកួតឈ្នះ កីឡាករAlberto Guevara

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Manny Pacquiao ប្រកួតជាមួយ Adrien Broner
Hugo Ruiz​ ប្រកួតជាមួយ Alberto Guevara
Nordine Oubaali ប្រកួតជាមួយ Rau'shee Warren
Marcus Browne ប្រកួតជាមួយ Badou Jack

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]