ភ្នំពេញ៖ កាលពីព្រឹកមិញ ម៉ោងវេលាម៉ោង៥:៥០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ តារាកំប្លែងដ៏ល្បីឈ្មោះ ជួង ជី ហៅនាយកុយ និងតារាកំប្លែងមាឌតូចនាយក្រិន បានជួបគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យរថយន្តម៉ាកឡង់គ្រីស័ររបស់លោកត្រូវ ខូចខាតទាំងស្រុង នៅលើផ្លូវលេខ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលរថយន្តបែកកង់ ទៅបុកដើមឈើមួយកន្លែង។

ឡាននាយកុយ

ក្នុងករណីហេតុការណ៍នេះដែរ ឃើញថាស្ថានភាពរបស់អ្នកទាំងពីរមិនធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែតារាកំប្លែងនាយកុយ មានរបួសនៅកែងដៃបន្តិចប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះមុខពេលកើតហេតុ ក៏ត្រូវបានគេដឹងថា តារាកំប្លែងរូបនេះទើបតែចេញពីសម្តែងនៅក្នុងកម្មវិធីមួយ ដែលមាននាយក្រិន និងកញ្ញាប្រិយប្រិយផងដែរ។

រាល់រូបភាពទាំងនោះ ឃើញថាលោកបានចូលរួមកម្មវិធីយ៉ាងសប្បាយរីករាយ ជាមួយនឹងមិត្តសិល្បៈករដទៃទៀត ក៏ប៉ុន្តែមិននឹកស្មានថា បន្ទាប់ពីចេញពីកម្មវិធីមកកាន់ភ្នំពេញ ស្រាប់តែជួបគ្រោះថ្នាក់បែបនេះតែម្តង។

យ៉ាងណាមិញបើយោងតាមប្រភពជិតស្និទ្ធិ បានប្រាប់ខ្មែរឡូតថា នៅពេលនេះដែរ តារាកំប្លែងរូបនេះ បានធ្វើដំណើរមកដល់ភ្នំពេញហើយកាលពីព្រឹកមិញ ដោយពេលនេះលោកកំពុងតែសម្រាកពិនិត្យសុខភាពបន្ថែម នៅក្នុងមន្ទីរពេទ្យមួយកន្លែង ព្រោះថាស្ថានភាពរបស់លោកពេលនេះ គឺនៅចុកនៅផ្នែកដើមទ្រូងនៅឡើយទេ។

ក្រោយពីបានដឹងបែបនេះ បណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាជូនពរដល់លោកឲ្យឆាប់ជាសះស្បើយ ពីស្ថានភាពគ្រោះថ្នាក់ទាំងនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយកុយ ពេលជួបគ្រោះថ្នាក់
នាយក្រិន ពេលជួបគ្រោះថ្នាក់
នាយកុយ ពេលជួបគ្រោះថ្នាក់
ឡាននាយកុយ ពេលជួបគ្រោះថ្នាក់
ឡាននាយកុយ ពេលជួបគ្រោះថ្នាក់
ឡាននាយកុយ ពេលជួបគ្រោះថ្នាក់
ឡាននាយកុយ ពេលជួបគ្រោះថ្នាក់
នាយកុយ និងមិត្តសិល្បៈ មុនជួបគ្រោះថា្នក់
នាយកុយ និងមិត្តសិល្បៈ មុនជួបគ្រោះថា្នក់
នាយក្រិន និងមិត្តសិល្បៈ មុនជួបគ្រោះថា្នក់
នាយក្រិននិងមិត្តសិល្បៈ មុនជួបគ្រោះថា្នក់
នាយកុយ និងមិត្តសិល្បៈ មុនជួបគ្រោះថា្នក់
សាររបស់ប្រិមប្រិយ បង្ហោះ
សាររបស់នាយក្រិនបង្ហោះ មុនកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ក្រិន