ភ្នំពេញ៖ កុមារនិងគ្រួសារលើកទី ៦ បានក្លាយជាព្រឹត្តិការណ៍ប្រសើរមួយដែលផ្ដល់សារៈប្រយោជន៍ សម្រាប់អាណាព្យាបាល​ និងកុមារកម្ពុជា​បានបញ្ចេញនូវសមត្ថភាព​និងទេពកោសល្យរបស់ខ្លួន​។

ពិព័រណ៍កុមារ និងគ្រួសារប្រចាំឆ្នាំ២០១៩ បានត្រឡប់មកវិញជាលើកទី៦ ដែលមានការចូលរួមពីក្រុមហ៊ុនក្នុង និងក្រៅស្រុកល្បីៗចូលរួមតាំងបង្ហាញនូវផលិតផល និងសេវាកម្មថ្មីៗរបស់ខ្លួនដែលមានពាកព័ន្វជាមួយកុមារ និងគ្រូសារសរុបជាផលិតផលជាង៥០០០មុខ នៅថ្ងៃទី១៩ និង ២០ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់៨យប់ នៅអគារពិព័រណ៍កោះពេជ្រ។

ពិព័រណ៍កុមារនិងគ្រួសារ២០១៩
ពិព័រណ៍កុមារនិងគ្រួសារ២០១៩

នាព្រឹកថ្ងៃទី១នៃពិព័រណ៍កុមារឆ្នាំថ្មីនេះ​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងលោកជំទាវ បានចូលរួមជាកិត្ដិយសក្នុងការចូលរួមទស្សនាការសម្ដែង ការដើរទស្សនាស្ដង់ និងការដើរទិញផលិតផលពីស្ដង់នៅក្នុងកម្មវិធីនេះ។ 

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងលោកជំទាវ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងលោកជំទាវ

លោក សេង ពិសិដ្ឋនាយកប្រតិបត្តិក្រុមហ៊ុន​អនុស្សា​និង ជាអ្នករៀបចំ ពិព័រណ៍កុមារនិងគ្រួសារលើកទី ៦ បានលើកឡើងថា​៖

‍‍« ពិព័រណ៍នេះជាផ្នែកមួយផ្ដល់សារៈប្រយោជន៍ដល់ការសិក្សារបស់កុមារ។ លោកបន្តថា កម្មវិធីនេះបានផ្តល់ឱកាសអោយ​លោកឪពុកអ្នកម្តាយ​ នាំកូនៗ​មកបង្ហាញនូវសមត្ថភាពទេពកោសល្យ​ ចំណេះដឹង​ របស់ខ្លួនតាមរយៈកាប្រកួតប្រជែងនៅលើឆាក​ដ៏អស្ចារ្យ​ ដែលក្នុងនោះមានដូចជា​ ការប្រកួតសរសេរតាមអានជាភាសាខ្មែរនិងអង់គ្លស​ ការប្រកួតគិតលេខ​ គូររូប​ និទានរឿង​ ការនិយាយជាសាធារណះ​ កាប្រកួតច្រៀង​ រាំ​ជាដើម​ ។ ជាងនេះទៅទៀត​ រយៈពេលពីរថ្ងៃនេះ​ក៏ជាពេលវេលា​ ដែលក្រុមគ្រួសារ​ បានបង្កើតនូវភាពកក់ក្តៅរវាងឪពុកម្តាយ​និងកូនៗ​ នាពេលចុងសប្តាហ៍ផងដែរ។ កម្មវិធីនេះក៏មានសាលាអន្តរជាតិល្បីៗជិត ២០សាលា ដែលអាណាព្យាបាល អាចជួបផ្ទាល់ដើម្បីស្វែងយល់បន្ថែមពីការសិក្សាតាមសាលានីមួយៗបានកាន់តែច្បាស់។ ជាងនេះទៅទៀត​ អ្នកចូលរួមនឹងទទួលបានការបញ្ចុះតម្លៃ​ ពី១០​ទៅ៥០%​ ពីការលក់ផលិតផល​ជាច្រើន​ដូចជា​ ម្សៅទេកដោះគោ​ ខោទឹកនោម​ របស់ប្រេីប្រាស់របស់កុមារ​ សំភារៈប្រើប្រាស់របស់ឪពុកម្តាយជាដេីម។»
លោក សេង ពិសិដ្ឋ

លោក អ៊ីសស្មេ អ៊ែបឌុល សាម៉ាត់ (Ismail Abdul Samat) នាយកសាលាបឋមសិក្សា របស់សាលាអន្ដរជាតិ SCIA បានបញ្ជាក់ដែរថា៖

«វាជាឱកាសប្រសើរ សម្រាប់អាណាព្យាបាលដើម្បីទទួលព័ត៌មាន ការសិក្សា សម្រាប់កូនៗ។ លោកបន្តថា ការចូលរួមរបស់សាលា អន្តរជាតិ SCIA គឺដើម្បីនាំមកនូវកាសិក្សាដែលមានកម្រិតស្តង់ដាអន្តរជាតិសម្រាប់កុមារកម្ពុជា។»
លោក អ៊ីសស្មេ អ៊ែបឌុល សាម៉ាត់ (Ismail Abdul Samat)

លោក ថុ​ន វុត្ថា ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន LMM Distribution Co., បានបញ្ជាក់ផងដែរថា៖

« ក្នុង​ពិព័រណ៍​កុមារ​ឆ្នាំ​ថ្មី​នេះ ក្រុមហ៊ុន​របស់លោក បាន​នាំយក​នូវ​ម្សៅ​ទឹកដោះពពែ Kabrita សម្រាប់​តាំង​បង្ហាញ​ដល់​អ្នកចូលរួម​ទាំងអស់​។ ម្សៅ​ទឹកដោះពពែ​ថ្មី​នេះ ផ្សំ​ឡើង​ពី​រូបមន្ត​អាហារូបត្ថម្ភ​ពេញលេញ និង​មាន​សុវត្ថិភាព​ខ្ពស់​ ស្តង់ដា​គុណភាព​ខ្ពស់ ពី​ប្រទេស​ហូ​ល្លង់​១០០% មាន​សារធាតុ β-palmitate កម្រិត​ខ្ពស់ ស្រដៀង​ទឹកដោះ​ម្តាយ ដែល​ធ្វើ​ឲ្យ​ទារក​យំ​តិចជាង​មុន​ គេង​លក់​ស្រួល​ លូតលាស់​ឆ្អឹង​បានល្អ​ ងាយស្រួល​ស្រូបយក​សារធាតុចិញ្ចឹម​។ »
លោក ថុ​ន វុត្ថា

គួរបញ្ជាក់ផងដែរថា ពិព័រណ៍​កុមារ​លើក​ទី​៦ នឹង​រៀបចំ​ការប្រកួត​ជាច្រើន សម្រាប់​ប្អូនៗ​កុមារ​បញ្ចេញ​សមត្ថភាព​រួមមាន កម្មវិធី​ប្រកួត​ប្រកប​អក្សរ​ សរសេរ​តាម​អាន​ គិត​លេខ​ សូត្រ​កំណាព្យ​ ប្រដេញ​ពាក្យ​ ប្រកួត​ដើរ​ម៉ូត​ រាំ​ ច្រៀង​ គូររូប​ សង់​Lego Doy Doy Tangram ជាមួយ​ឱកាស​ទទួលបាន​រង្វាន់​ជាច្រើន​។ 

ទីធ្លា​លេង​កម្សាន្ត​ចំនួន​៥ នឹងត្រូវ​រៀបចំ​ជាពិសេស សម្រាប់​កុមារ​តូចៗ ដែល​ភ្ជាប់​មកជា​មួយ​នូវ​កន្លែង​អាន​សៀវភៅ​ កន្លែង​រៀន​បត់ក្រដាស​origami ទីធ្លា​រៀន​គូររូប និង​ឆ្លាក់​អក្សរ និង​កន្លែង​ពិសោធន៍​វិទ្យាសាស្ត្រ​។ 

ពិព័រណ៍កុមារនិងគ្រួសារ២០១៩
ពិព័រណ៍កុមារនិងគ្រួសារ២០១៩

ពិព័រណ៍កុមារ និងគ្រួសារប្រចាំឆ្នាំលើកទី៦ នឹងធ្វើឡើងនៅថ្ងៃទី១៩ និង ២០ មករា ឆ្នាំ២០១៩ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនម្សៅទឹកដោះពពែ Kabrita និងសាលាអន្ដរជាតិសឹង្ហបុរី SCIA៕

ព័ត៌មានបន្ថែមសម្រាប់ការចូលរួមប្រកួត និងទំនាក់ទំនងទិញស្ដង់ សូមទាក់ទងមកកាន់ហ្វ៊េសប៊ុក Kids Fair & Family Expo Anussa - ពិព័រណ៍កុមារ និងគ្រួសារ ឬ  ទូរស័ព្ទលេខ 012 230 140 / 010 911 776។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]