ថៃ៖ តារាស្រី Patricia Good ជាតារាសម្តែងស្រីដែលមានឈ្មោះល្បីល្បាញមួយរូបនៅក្នុងប្រទេសថៃ និងជាគូស្នេហ៍របស់តារាសម្តែងប្រុសគឺលោក Peach Pachara ដែលគ្រប់គ្នាតែងតែឃើញភាពផ្អែមល្ហែមរបស់ពួកគេជារឿយៗ។

តារាស្រីវ័យ២១ឆ្នាំរូបនេះ បាននិយាយស្ថានភាពស្នេហារបស់ខ្លួននៅពេលនេះ ក៍ដូចជានិយាយរឿងមួយចំនួន ដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹងពីមុនមកយ៉ាងដូច្នោះថា៖

<<រវាងពួកយើងទាំងពីរនៅពេលនេះគឺធម្មតា នៅដួចដើម។ ជួបគ្នាខ្លះដែរបើមានពេលទំនេរ ព្រោះពេលនេះម្នាក់ៗសុទ្ធតែមានការងាររវល់រៀងៗខ្លួន។ ទោះបីជាមិនសូវបានជួបមុខគ្នាញឹកញាប់ដូចមុន តែនៅតែនិយាយទូរស័ព្ទជាមួយគ្នារាល់ថ្ងៃធម្មតា។ ដូចជាថ្ងៃឆ្លងឆ្នាំ បង Peach គាត់មិនបានទៅណាទេ ឯខ្ញុំវិញទៅប្រទេសអូស្ត្រាលីជាមួយក្រុមគ្រួសារ។ មានគេនិយាយថាខ្ញុំកាចដាក់បង Peach តាមពិតទៅ ខ្ញុំមិនដឹងខ្លួនទេ ខ្ញុំមិនកាចទេ តែបងPeachគាត់ជាមនុស្សចិត្តច្រើនណាស់។ គាត់ធ្លាប់យំនៅនឹងមុខខ្ញុំទៀតផង ពេលខ្លះខ្ញុំនិយាយលេងទេ តែអាចជ្រុលបន្តិច។ ចាំបានថាពេលនោះគាត់ដូចជាមានទឹកភ្នែកហូរតិចៗដែរ តែវាមានជារឿងធម្មតាគ្មានអីប្លែកទេ បង Peach គាត់ជាមនុស្សបែបនេះតាំងពីដើមមកហើយ ទោះបីជាយ៉ាងណាពួកយើងនៅតែនៅក្បែរគ្នា ផ្តល់កម្លាំងឲ្យគ្នាទៅវិញទៅមក>>៕

Patricia Good
Patricia Good
Patricia Good
Patricia និង Peach
Patricia និង Peach
Patricia និង Peach

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]