ថៃ៖ ធ្វើឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើង សម្រាប់តារាចម្រៀងប្រុស Peck Palitchoke ដែលទទួលបានការផុសគំរាមដល់អាយុជីវិតនៅក្នុង Twitter ។ រឿងនេះបានធ្វើឲ្យអ្នកគាំទ្ររបស់លោក មានការព្រួយបារម្ភដល់សុវត្ថិភាពរបស់លោកជាខ្លាំង។

គួររំលឹកផងដែរថា ថ្មីៗនេះមានជនមិនស្គាល់មុខម្នាក់ ដែលអះអាងថាខ្លួនជាអ្នកគាំទ្ររបស់ Peck បានផុសសំណេរជាច្រើនរបស់ខ្លួននៅក្នុងបណ្តាញសង្គមថា៖

<<#PeckPalitchoke ពេលនេះខ្ញុំបានលង់ស្រលាញ់អ្នកបាត់ទៅហើយ ធ្វើយ៉ាងម៉េចទៅ តឹងទ្រូងណាស់។ ចង់យំក៏យំមិនចេញ វាប្រៀបដូចជាខ្ញុំស្រលាញ់អ្នកតែម្ខាង។ ខ្ញុំពិតជាចង់នៅក្បែរអ្នកខ្លាំងណាស់>>។

<<#PeckPalitchoke គ្រប់ពេលដែលឃើញស្នាមញញឹមរបស់អ្នក ខ្ញុំពិតជាចង់សម្លាប់អ្នកណាស់>>។

<<#PeckPalitchoke ខ្ញុំធ្លាប់សួរថាតើអ្នកចូលចិត្តញ៉ាំអី តែអ្នកមិនឆ្លើយ។ ខ្ញុំរង់ចាំចម្លើយរបស់អ្នករហូតខ្ញុំបានប្រែក្លាយជាមនុស្សម្នាក់ទៀត។ ពេលនេះខ្ញុំបានដឹងហើយ អ្នកចាំទទួលម្ហូបដែលខ្ញុំផ្ញើទៅផងណា ព្រោះថាខ្ញុំចូលចិត្តធ្វើម្ហូបណាស់ ធានាថាអ្នកនឹងចូលចិត្ត។ ខ្ញុំនឹងព្យាយាមធ្វើឲ្យអស់ពីសមត្ថភាព ហើយអ្នកនឹងភ្លេចរសជាតិម្ហូបគ្រប់មុខដែលអ្នកធ្លាប់ញ៉ាំពីមុនមក>>។

<<#PeckPalitchoke ខ្ញុំបានជួបអ្នកម្តងទៀត នៅពេលនោះខ្ញុំបានលង់ស្រលាញ់អ្នក ចង់ឲ្យអ្នកមកនៅជាមួយខ្ញុំ។ ចង់បានរបស់ដែលនៅលើរាងកាយរបស់អ្នកមកទុក ចង់បានឈាមរបស់អ្នក តែមិនចង់ឲ្យឈឺចាប់ឬមានរបួសស្នាមនោះទេ។ អ្នកអាចយកឈាមរបស់ខ្ញុំទៅក៏បានដែរ.....ប្រសិនបើខ្ញុំធុញឬឈប់ស្រលាញ់ខ្ញុំនឹងបោះវាចោល>>។

<<#PeckPalitchoke ខ្ញុំចង់ឲ្យអ្នកស្លាប់ឲ្យបាត់ទៅ ធ្វើបែបនេះ បានអ្នកមិនអាចញញឹមទៅកាន់អ្នកណាទៀតបាន ហើយវាធ្វើឲ្យឈប់តាមរំខានអ្នកតទៅទៀត>>។

<<#PeckPalitchoke អ្នកដឹងអត់ថាអ្នកដូចជាព្រងើយដាក់ខ្ញុំជ្រុលពេកហើយ។ ដំបូងខ្ញុំតែចូលចិត្តអ្នក តែពេលនេះខ្ញុំចង់ជួបអ្នកច្រើនជាង។ ទុកពេលឲ្យខ្ញុំមួយខែទៀត ខ្ញុំនឹងទៅរកអ្នកដល់មុខផ្ទះ ឬកន្លែងណាមួយដែលអ្នកនឹកស្មានមិនដល់ ហើយពេលនោះអ្នកនឹងចងចាំខ្ញុំរហូតដល់ថ្ងៃស្លាប់។ ដឹងទេថាអ្នកកំពុងមើលងាយក្តីស្រលាញ់របស់ខ្ញុំដែលមានចំពោះអ្នក ហើយហ្វេនៗរបស់អ្នកកំពុងតែតាមធ្វើបាបខ្ញុំ>>។ ទាំងនេះគ្រាន់តែពាក្យពេចន៍មួយចំនួនដែលលើកយកបង្ហាញតែប៉ុណ្ណោះ នៅមានជាច្រើនទៀត។

បន្ទាប់ពីទទួលបាននូវរឿងបែបនេះ ធ្វើឲ្យក្រុមការងារ ក៏ដូចជាអ្នកដែលតាមការពារសុវត្ថិភាពរបស់ Peck ត្រូវមានការប្រុងប្រយ័ត្នខ្លាំងជាងមុន។ ហើយនៅក្នុងអំឡុងពេលនេះ Peck នឹងផ្អាករាល់ការទទួលម្ហូបអាហារ និងនំចំណីផ្សេងៗពីអ្នកគាំទ្រដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

យ៉ាងណាមិញ ចំពោះហេតុការណ៍នេះគេសន្និដ្ឋានថា អាចកើតឡើងដោយសារការស្រលាញ់គាំទ្រខ្លាំងពេក ស្រដៀងទៅនឹងហេតុការណ៍ដែលធ្លាប់បានកើតឡើងទៅលើតារាផ្សេងៗដូចជា Yunho សមាជិកក្រុម TVXQ ត្រូវបានគេដាក់ថ្នាំសណ្តំនៅក្នុងទឹក ចំណែកឯតារាសម្តែងស្រី Do Ji Won ត្រូវគេចាប់នាងឃុំនៅក្នុងឡានផ្នែកខាងក្រោយជាដើម។

តែបើក្រឡេកមកមើលតារាបរទេស ដែលឈានរហូតដល់ការបាត់បង់ជីវិតវិញមានដូចជាតារាចម្រៀង John Lennon និង Christina Grimmie ។

ទោះបីជាយ៉ាងណាក៏ដោយ តារាចម្រៀងប្រុស Peck Palitchoke មិនបានប្តឹងផ្តល់ ឬចាត់វិធានការអ្វីចំពោះរឿងនេះទេ។ ខ្លួនលោកផ្ទាល់ និងក្រុមការងារសូមរក្សាសុវត្ថិភាពដោយខ្លួនឯង៕

Peck Palitchoke
Peck Palitchoke
Peck Palitchoke
Peck Palitchoke
Peck Palitchoke
Peck Palitchoke

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]