បរទេស៖  យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ SuperData បានឱ្យដឹងថា ហ្គេម PUBG គឺជាហ្គេមដែលរកប្រាក់ចំណូលបានច្រើនបំផុតមួយប្រចាំឆ្នាំ ២០១៨ ពោលគឺអាចរកប្រាក់ចំណូលបានរហូតដល់ ១ពាន់លានដុល្លារ (1 Billion Dollars)។ 

បើទោះបីជាមួយរយៈចុងក្រោយនេះហ្គេម PlayerUnknown BattleGround “PUBG” មានទិន្នន័យធ្លាក់ចុះខ្លាំង ដោយសារវត្តមានរបស់គូប្រជែងដ៏ធំគឺ Fortnite យ៉ាងណាក្តី ក្នុងឆ្នាំ ២០១៨ កន្លងទៅ PUBG នៅតែសម្រេចបានសន្ទុះ ១៩ភាគរយបើធៀបទៅនឹងឆ្នាំ ២០១៧។  PUBG កាលពីខែកុម្ភៈ បានបាត់បង់ចំនួនអ្នកលេងដំណាលគ្នា ឬហៅថា “Concurrent Player” តាំងពីចំនួន ៣លាននាក់ជាបន្តបន្ទាប់ និងទើបតែស្តារដើមវិញមកប្រហែល ១លាននាក់កាលពីចុងឆ្នាំ ២០១៨។

ហ្គេម PUBG

ទោះបីជាបែបនេះក្តី PUBG នៅតែគ្រងតំណែង ក្លាយជាហ្គេមដែលលក់ដាច់ និងមានអ្នកលេងតាម Steam ច្រើនជាងគេកាលពីឆ្នាំ ២០១៨។  PUBG បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលសាជាថ្មី ជាមួយសន្ទុះកើនឡើងវិញ និងក្លាយទៅជាហ្គេម Top-Selling របស់ SuperData ដោយនាំមុខហ្គេម FIFA18, ចោរលួចឡាន “GTA V” ជាដើម។ ទោះបីជាបែបនេះក្តី គេដឹងថាប្រភពចំណូលពី SuperData មិនទាន់ជាទិន្នន័យជាក់លាក់នៅឡើយទេសម្រាប់ PUBG។ ជាក់ស្តែង SuperData គ្របដណ្តប់ទៅលើតែ PC, PS4, Xbox One តែប៉ុណ្ណោះ មិនបូកបញ្ចូលសម្រាប់ PUBG Moblie ឡើយ។

យ៉ាងណាមិញ ក្រោយមានការកែទម្រង់សម្រាប់ Mobile Version ប្រភពចំណូលរបស់ PUBG Moblie ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងគ្រាន់តែកាលពីខែវិច្ឆិកាឆ្នាំមុន PUBG Moblie ទទួលបានប្រាក់ចំណូលរហូតដល់ទៅ ៣២,៥លានដុល្លារទៅហើយ។  កត្តាចំណូលរបស់ PUBG បានកើនឡើងជាបន្តបន្ទាប់ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពី Player នៅប្រទេសធំៗដូចជា ឥណ្ឌា និងចិនជាដើម។ 

ហ្គេម PUBG
ហ្គេម PUBG

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ PUBG កំពុងធ្វើការងារធ្ងន់ ដោយសារមានគូប្រជែងធំគឺ Fortnite។ បើទោះបីជា Fortnite មានសន្ទុះលឿនខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែ PUBG អាចចាត់ទុកថាជាហ្គេមដែលមានឥទ្ធិពលខ្លាំងដដែល បើផ្អែកទៅតាមតួលេខអ្នកលេងវា និងប្រាក់ចំណូលដែល PUBG ទទួលបាន៕

ហ្គេម PUBG
ហ្គេម Fortnite

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]