ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនី រតនា បានរៀបចំពិធីមង្គលការរបស់ខ្លួនយ៉ាងអធិកអធម កាលពីថ្ងៃទី១៨ ខែមករា កន្លងទៅនេះ ដែលមានការចូលរួមពីសំណាក់មិត្តរួមសិល្បៈជាច្រើនដួង បានចូលរួមអបអរដល់គូភរិយាថ្មីមួយគូនេះ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ មិនទាន់រៀបការកន្លងបានប៉ុន្មានថ្ងៃស្រួលបួលផង ស្រាប់តែលេចមុខតារាចម្រៀងប្រុសរូបនេះ នៅក្នុងកម្មវិធីការប្រគំតន្រ្តីដ៏ធំមួយភ្លែត ធ្វើឲ្យបណ្តាមហាជនជាច្រើនបានសរសើរដល់លោកគ្រប់គ្នាតែម្តង។

ដោយក្នុងនោះលោកបានធ្វើការច្រៀងក្នុងបទចម្រៀងជាច្រើនបទ ដែលមានទស្សនិកជនជាច្រើនរូបនាក់ បាននាំគ្នារាំលេងពោរពេញដោយភាពរីករាយ និងបានបង្ហាញពីការស្រលាញ់ គាំទ្រដល់រូបលោកគ្រប់គ្នាតែម្តង។ មិនត្រឹមតែប៉ុណ្ណោះពិធីករ និងពិធីការិនី បាននាំគ្នានិយាយលេងសើច បាញ់ពាក្យសម្តីទៅកាន់តារារូបនេះជាច្រើន និងបានសួរប៉ុន្មានសំនួរយ៉ាងចាក់ដោតក្រោយពីរៀបការរួច ធ្វើឲ្យមានការផ្ទុះសំណើចពេញឆាកតែម្តង។

ក្រោយពីបានឃើញការខិតខំរបស់តារារូបនេះ បានធ្វើឲ្យមហាជនជាច្រើនសរសើរដល់លោកគ្រប់គ្នា ដែលទោះបីជាទើបរៀបការរួចមិនបាន១សប្តាហ៍ផង តែលោកបានចេញរកប្រាក់ភ្លាមៗដល់គ្រួសារទៀត៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

នី រតនា ក្នុងថ្ងៃរៀបការ
នី រតនា ក្នុងថ្ងៃរៀបការ
នី រតនា ក្នុងថ្ងៃរៀបការ
នី រតនា ឡើងច្រៀងក្រោយរៀបការរួច
នី រតនា ឡើងច្រៀងក្រោយរៀបការរួច
នី រតនា ឡើងច្រៀងក្រោយរៀបការរួច
នី រតនា ឡើងច្រៀងក្រោយរៀបការរួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា