ភ្នំពេញ៖ ត្រឹមតែរយៈពេល១សប្ដាហ៍ប៉ុណ្ណោះ អតិថិជនបានសម្រុកទិញដីឡូតិ៍របស់ក្រុមហ៊ុន CUS LAND អស់ជាង ១៣០ ឡូតិ៍ទៅហើយ បន្ទាប់ពីយល់ឃើញថាពួកគាត់អាចទទួលបាននូវផលចំណេញចំពោះគម្រោងមួយនេះនាពេលអនាគតដ៏ឆាប់។ ឆ្លើយតបចំពោះការគាំទ្រ ក្រុមហ៊ុនខាងលើបានប្រកាសការផ្ដល់ជូនពិសេសដល់អតិថិជនរបស់ខ្លួនជាបន្តទៀត។

បើតាមលោកជំទាវ ស ឃុនដារ៉ា ម្ចាស់គម្រោងបានឱ្យដឹងថា ក្នុងឱកាសផ្ដល់ជូនពិសេសនេះគឺនឹងមានការបញ្ចុះតម្លៃរហូតដល់ ១៥០០ ដុល្លារ ក្នុង១ឡូតិ៍ និងបានកំណត់សម្រាប់ ១០០ ឡូតិ៍បន្ទាប់ ដែលមានរយៈពេល ៩ ថ្ងៃចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ២៧ ខែ មករា ខាងមុខនេះ។ 

ការផ្តល់ជូនពី CUS LAND

នេះជាឱកាសល្អមួយសម្រាប់ពលរដ្ឋ ដែលមានបំណងស្វែងរកដីឡូតិ៍ដែលមានតម្លៃសមរម្យ និងមានទីតាំងល្អនៅរាជធានីភ្នំពេញ ស្របជាមួយទស្សនៈវិស័យរបស់ក្រុមហ៊ុនជួយសម្រួលដល់អ្នកមានចំណូលទាប ឬមធ្យមឱ្យទទួលបានផ្ទះរស់នៅសមរម្យ។

បើតាមម្ចាស់គម្រោងខាងលើ អតិថិជនមានត្រឹមតែ ១៥០០ ដុល្លារ នឹងអាចបង់រំលស់ប្រចាំខែត្រឹមតែ ១៣០ ដុល្លារឡើងទៅ នឹងទទួលបានដីឡូតិ៍ដ៏ល្អក្នុងទីក្រុង។ លក្ខណៈពិសេសនៃគម្រោង គឺមានហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេចដូចជា៖ ផ្លូវបេតុង ប្រព័ន្ធទឹកភ្លើង ប្រព័ន្ធលូ មានផ្សារនៅកណ្តាលគម្រោង មានសួរច្បារ សួនអាពាហ៍ពិពាហ៍ មានប្រជាពលរដ្ឋរស់នៅស្រាប់ ក្បែរសាលារៀន ក្បែរមន្ទីរពេទ្យ ជាដើម។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន CUS LAND ទើបបើកដំណើរការកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ ក្រុមហ៊ុនគ្រោងសង់ផ្ទះតម្លៃសមរម្យជាង ៣០០០ល្វែង ដែលមានតម្លៃចាប់ពីជាង ២០ ០០០ ដុល្លារឡើងទៅ ហើយអាចឱ្យអតិថិជនទិញបង់រំលោះនៅក្នុងលក្ខណ្ឌងាយស្រួល ព្រមទាំងគ្មានការប្រាក់ ព្រមទាំងដីឡូតិ៍តម្លៃសមរម្យ។ ក្រុមហ៊ុនធានាសំណង់រយៈពេល ៣ឆ្នាំ ព្រមទាំងធានាទិញវិញ ដោយឱ្យចំណេញ ១៥% នៃប្រាក់ដែលបានវិនិយោគរយៈពេល ១ ឆ្នាំទៀតផង។

បច្ចុប្បន្នក្រុមហ៊ុនកំពុងអភិវឌ្ឍន៍៣គម្រោងព្រមគ្នា គឺគម្រោងទី១ ស្ថិតនៅសង្កាត់ជើងឯក ខ័ណ្ឌដង្កោរ ក្បែរគម្រោងផ្សារអ៊ីអន៣ គម្រោងទី២ ស្ថិតនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាប់តំបន់រោងចក្រឧស្សាហកម្មខ្នាតធំ និងគម្រោងទី៣ស្ថិតនៅក្បែរមហាវិថីឈ្នះឈ្នះ ទំនប់កប់ស្រូវ ជាខ្សែក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ៕

ចង់បានដីឡូតិ៍ល្អៗ និងផ្ទះតម្លៃសមរម្យរបស់ CUS LAND ៖ 070 516 888/ 092 516 888 ការិយាល័យ CUS ស្ទឹងមានជ័យ និងការិយាល័យនៅតាមការដ្ឋាននីមួយៗ៕

ពិធីបើកគម្រោងដីឡូតិ៍ថ្មី
ពិធីបើកគម្រោងដីឡូតិ៍ថ្មី
ពិធីបើកគម្រោងដីឡូតិ៍ថ្មី
ពិធីបើកគម្រោងដីឡូតិ៍ថ្មី
ពិធីបើកគម្រោងដីឡូតិ៍ថ្មី
ការចាក់ផ្លូវបេតុង
គម្រោងដីឡូតិ៍ថ្មី
ការផ្តល់ជូនពី​ CUS LAND
ការផ្តល់ជូនពី​ CUS LAND

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]