ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែងស្រីកំពុងមានប្រជាប្រិយភាព រាជនីក្រមា កញ្ញា មាន សូនីតា បានធ្វើឲ្យប្រិយមិត្តគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការផ្លាស់ប្តូរម៉ូតសក់ថ្មីរបស់នាង។

ជាការពិតណាស់ តារាស្រីសំឡេងស្រួយស្រេះ មាន សូនីតា ដែលកន្លងមកគ្រប់គ្នា តែងតែឃើញនាងតុបតែងខ្លួនបែបសុភាពៗ និងលេងស្ទាយ៍សក់បែបសាមញ្ញ កៀបត្រង់ទម្លាក់ចុះក្រោមនោះ ពេលនេះនាងបានផ្លាស់ប្តូរហើយ។

ពោលគឺ គ្រាន់តែចូលមកដល់ឆ្នាំ២០១៩ ភ្លាម តារាស្រី មាន សូនីតា ក៏បានផ្លាស់ប្តូរម៉ូតសក់ថ្មីភ្លែត ខុសពីឆ្នាំកន្លងទៅ ដោយនាងបានកាត់សក់ខ្លីត្រឹមស្មា និងថែមទាំងបានលេងពណ៌សក់ ពណ៌ប្រផេះបែកស្លែយ៉ាងស្រស់ឆើតឆាយថែមទៀតផង។

យ៉ាងណាមិញ បើទោះបីជាការផ្លាស់ប្តូរស្ទាយ៍តុបតែងខ្លួនរបស់តារាស្រីរូបនេះ ធ្វើឲ្យប្រិយមិត្តគាំទ្ររៀងចម្លែកភ្នែក ប្លែកអារម្មណ៍បន្តិចយ៉ាងណាក្តី ប៉ុន្តែនាងក៏បានបង្ហាញឲ្យគ្រប់គ្នាបានឃើញពីភាពសម្បូរបែប នៃការផ្លាស់ប្តូរស្ទាយ៍តុបតែងខ្លួនរបស់នាង ក្នុងនាមជាតារាដែលកំពុងមានប្រជាប្រិយភាព និងពូកែខាងលេងម៉ូតម្នាក់ផងដែរ៕ ​  

មាន សូនីតា កាលពីមុន
មាន សូនីតា កាលពីមុន
មាន សូនីតា កាលពីមុន
មាន សូនីតា បច្ចុប្បន្ន
មាន សូនីតា បច្ចុប្បន្ន
មាន សូនីតា បច្ចុប្បន្ន
មាន សូនីតា បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា