រាជធានីភំ្នពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការ គម្រោងដ៏ថ្មីសន្លាងរបស់ខ្លួន ដែលមានឈ្មោះថា “អាម៉ូរី៧មករា”។ ពិធីសម្ពោធនេះ ប្រព្រឹត្តទៅនៅភោជនីយដ្ឋាននាគក្រហម ក្រោមអធិបតីភាព លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី និងត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវប្រមាណ១០០នាក់ ដែលជាអតិថិជនសក្តានុពលរបស់ក្រុមហ៊ុន។   

គម្រោងថ្មី “អាម៉ូរីប្រាំពីរមករា”

លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា៖ 

“នៅពេលដែលប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រជាជនរបស់យើងក៏នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ ដែលបានជម្រុញឲ្យមានកំណើនអ្នកមានជីវភាពធូរធារកើនឡើង។ ដោយហេតុនេះក្រុមហ៊ុន អាម៉ូរី បានឈានជើងរបស់ខ្លួនដើរតួយ៉ាងសំខាន់ជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។”
លោក សួន វិរៈតារា

ដោយឡែកចំពោះ គម្រោងដំបូង “អាម៉ូរី ៧មករា” លោកអគ្គនាយកបានប្រាប់ឱ្យដឹងថា ទីតាំងនៃគម្រោងនេះបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាន តំបន់អភិវឌ្ឍន៍ដ៏ទៃទៀតស្ថិតនៅជុំវិញ និងមានដងព្រែកធម្មជាតិ ដែលញុំាំងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាល។

គម្រោងនេះត្រូវបានធ្វើនៅលើផ្ទៃដីចំនួន៣២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ៧មករា ដែលតភ្ជាប់ផ្លូវជាតិលេខ៦ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ដែលពោពេញដោយសក្តានុពលអភិវឌ្ឍខ្ពស់ និងជាទីប្រជុំជនដ៏កុះករបំផុតក្នុងរាជធានីភ្នំពេញ។ ទីតាំងគម្រោងនេះផងដែរ ក៏មានទីតាំងស្ថិតនៅជិតសួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិថ្មី និងគម្រោងបុរីល្បីៗជាច្រើនទៀត។ នៅក្នុងគម្រោងថ្មីនេះ អតិថិជននឹងទទួលបាននូវការបញ្ចុះតម្លៃដ៏អស្ចារ្យ និងមានការថែមជូនពិសេសមិនធ្លាប់មានជាច្រើនដូចជា ទិញផ្ទះមួយល្វែង ថែមជូនដីមួយឡូតិ៍ ទិញដីមួយឡូតិ៍ ថែមជូនមួយឡូតិ៍បន្ថែមទៀត។

នៅថ្ងៃទី១៩នេះដែរ គម្រោងនឹងធ្វើការលក់ជាតំណាក់កាល ដែលតំណាក់ទី១របស់គម្រោងនឹងផ្តល់ជូនចំនួន៤ជម្រើសដូចជា៖ ជម្រើសទី១ ដីទំហ៊ំ៥មX២០ម ជម្រើសទី២ ដីទំហ៊ំ១០មX២០ម ជម្រើសទី៣ ដីទំហ៊ំ២០មX៣០ម និងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហ៊ំ៥មX១២ម។

ក្រុមហ៊ុនក៏ផ្តល់ជូននូវជម្រើសសមស្របជាមួយនឹងតម្លៃដ៏សមរម្យដល់អតិថិជន ដោយផ្តល់នូវការបង់ប្រាក់ដោយគ្មានការប្រាក់រហូតដល់រយះពេល៣ឆ្នាំ។ ឆ្លងកាត់ការបើកលក់សាកល្បងមួយសប្តាហ៍កន្លងមកនេះក្រុមហ៊ុនបានលក់អស់ប្រមាណ៥០%លើសពីការរំពឹងទុក។ អតិថិជនរបស់អាម៉ូរីបានបង្ហាញពីការសប្បាយចិត្តដោយទទួលបាននូវតម្លៃពិសេស ហើយថែមទាំងទទួលបានការប្រូមូសិនពិសេស ទិញដី១ឡូតិ៍ថែមដី១ឡូតិ៍។

គួរបញ្ជាក់ផងដែរថា អាម៉ូរីគឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មទាំងស្រុងទៅលើវិស័យអចលនទ្រព្យ ដែលរួមមានការលក់ និងជួលអចលនទ្រព្យសម្រាប់លំនៅដ្ឋាន និងពាណិជ្ជកម្ម ការលក់គម្រោងវិនិយោគ ការវាយតម្លៃអចលនទ្រព្យ ការស្រាវជ្រាវលើវិស័យអចលនទ្រព្យ និងការពិគ្រោះយោបល់លើវិស័យនេះជាដើម-ល-៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

លោកស្រី ស៊ី ម៉ាន់ឌី ជំនួយការអគ្គនាយក

ទូរសព្ទ៖ 089 999 996 

គម្រោងថ្មី “អាម៉ូរីប្រាំពីរមករា”
គម្រោងថ្មី “អាម៉ូរីប្រាំពីរមករា”
គម្រោងថ្មី “អាម៉ូរីប្រាំពីរមករា”
គម្រោងថ្មី “អាម៉ូរីប្រាំពីរមករា”
គម្រោងថ្មី “អាម៉ូរីប្រាំពីរមករា”
គម្រោងថ្មី “អាម៉ូរីប្រាំពីរមករា”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]