កូរ៉េខាងត្បូង៖ ក្តៅគគុកនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយកាលពីថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណែត បានរកឃើញនូវរូបថតកាលពីមុនចូលប្រឡូកសិល្បៈរបស់ តារារ៉េបប្រុស RM សមាជិកក្រុម BTS ដែលអាចនិយាយបានថា ស្ទាយ៍តុបតែងខ្លួនពីមុន និងបច្ចុប្បន្នរបស់លោក មានភាពខុសគ្នាខ្លាំងសឹងមិនគួរឲ្យជឿ។

ជាការពិតណាស់ តាមរយៈរូបថតមុនចូលសិល្បៈប៉ុន្មានសន្លឹកនេះ របស់ RM ដែលមានឈ្មោះពិតថា Kim Namjoon រូបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនស្ទើរតែស្រឡាំងកាំង សឹងមិនជឿថា ការលេងខ្លួនកាលពីមុនរបស់ RM ពិតជាខុសប្លែកពីតារា Kpop ដទៃទៀតបែបនេះ ដោយលោកបានលេងខ្លួនជាមួយនឹងការក្រងសក់បែកចេញជាច្រើនជួរបែបស្ទាយ៍បរទេស។

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិផ្សេងៗពីគ្នា ដោយអ្នកខ្លះបានភ្ញាក់ផ្អើលនិងនិយាយថា៖

«តើនេះពិតជា Namjoon ពិតមែនឬ?»

«OMG មើលទៅលោកដូចជាក្មេងបាតសង្គមអីចឹង»

«ហាហា ខ្ញុំគិតថាវាជារូបកាត់ត»

«ខ្ញុំសឹងតែមិនអាចជឿទេថានេះជាគាត់»

«មើលទៅគាត់ស្រដៀងទៅនឹងតារាកំប្លែង Park Myung Soo ដែរ» ៕

ចុះប្រិយមិត្តវិញ ចូលចិត្តស្ទាយ៍តែងខ្លួនរបស់ RM កាលពីមុន ឬក៏បច្ចុប្បន្ននេះជាង?  

Kim Namjoon បច្ចុប្បន្ន
Kim Namjoon បច្ចុប្បន្ន
Kim Namjoon បច្ចុប្បន្ន
Kim Namjoon ពីមុន និង បច្ចុប្បន្ន
Kim Namjoon កាលពីមុន
Kim Namjoon កាលពីមុន
Kim Namjoon កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]