ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាពហុជំនាញលោក ម៉ាដូណា បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញលោក បានធ្វើរឿងមួយក្នុងកម្មវិធីមង្គលការរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក នី រតនា។

ក្នុងនោះដែរ រឿងដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺលោក ម៉ា ដូណា ជាមនុស្សតែម្នាក់គត់ ដែលចាប់បានបាច់ផ្កាពិសេស ពីកូនក្រមុំនិងកូនកំលោះ កាលពីយប់មិញនេះ។

យ៉ាងណាមិញ ក្រោយពីចាប់បានបាច់ផ្ការួចហើយ មហាជនបាននឹកដល់រឿងពិសេសមួយ ដែលជាជំនឿរបស់បរទេសថា ក្រោយពីចាប់បានបាច់ផ្កាមួយបាច់នេះ លោក ម៉ា ដូណា អាចនឹងមានដំណឹងល្អឆាប់ៗ ជាមួយសង្សាររបស់ខ្លួន ជាមិនខាននោះទេ ព្រោះថាបាច់ផ្កានេះ តំណាងឲ្យអ្នករៀបការបន្ទាប់។

គួររម្លឹកផងដែរថា កាលពីពិធីមង្គលការរបស់កំពូលតារាចម្រៀង សុគន្ធ និសា លោក នី រតនា គឺជាអ្នកចាប់បានបាច់ផ្កា ក្រោយមកលោកក៏មានដំណឹងល្អជាមួយភរិយារបស់ខ្លួន ដែលពត៌មាននេះ ខ្មែរឡូត បានចុះផ្សាយម្តងរួចមកហើយ។

ចុះនៅពេលនេះវិញ គ្រប់គ្នាក៏កំពុងតែទន្ទឹងរង់ចាំមើលថា តើលោក ម៉ា ដូណា អាចនឹងជាអ្នករៀបការបន្ទាប់ដូចលោក នី រតនា ដែរឬទេ?

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម នាទី ៣:៣១:០០៖ 

ម៉ា ដូណា និងសង្សារ
ម៉ា ដូណា និងសង្សារ
មង្គលការ នី រតនា
មង្គលការ នី រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា