ភ្នំពេញ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រគល់បណ្ណសរសើរដល់អង្គភាពឯកជន ដែលរួមចំណែកក្នុងការងារអប់រំសុវត្ថិភាពចរាចរណ៍។ នៅរសៀលថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០១៨ ដោយក្នុងនោះក៏មានពិធីប្រគល់បណ្ណសរសើរដល់អង្គភាពឯកជន និងបុគ្គលមានស្នាដៃបំពេញភារកិច្ចប្រចាំឆ្នាំ ដែលមានសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមចំណែកជួយសង្គម តាមរយៈការការផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។

ពិធីប្រគល់បណ្ណសរសើរដល់អង្គភាពឯកជន

កម្មវិធីនេះបានរៀបចំ និងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមទាំងវត្តមានមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបក្នុងជួររដ្ឋាភិបាល ព្រមទាំងអង្គភាពឯកជនផ្សេងទៀត។ 

ក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបនេះដែរ សម្តេចក្រឡាហោម ស ខេង បានស្នើរឱ្យមានការបន្តចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការថែរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកដូចជា ការផ្សព្វផ្សាយអប់រំពីច្បាប់ចរាចរណ៍ ការអនុវត្តច្បាប់ចរាចរណ៍ វិស្វកម្មផ្លូវថ្នល់ ការសង្រ្គោះបន្ទាន់ និងការលើកទឹកចិត្តក្នុងការចូលរួមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សម្តេចក្រឡាហោមបានបន្ថែមទៀតដែរថា៖

«ខ្ញុំសូមអំពាវនាវឱ្យប្រជាជនដែលប្រើប្រាស់ទោចក្រយានយន្ត មេត្តាពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»»។
ពិធីប្រគល់បណ្ណសរសើរដល់អង្គភាពឯកជន

យោងតាមកម្មវិធីនេះក្រុមហ៊ុន MSA មានកិតិ្តយសចូលរួម និងទទួលបណ្ណសសើរលើការចូលរួមយ៉ាងសកម្មក្នុងការងារផ្សព្វផ្សាយការអប់រំអំពីសុវតិ្ថភាពចរាចរណ៍ផ្លូវគោក។ បន្ទាប់ពីកម្មវិធីប្រគល់បណ្ណសរសើរពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមហ៊ុន​ MSA និងបុគ្គលិកទំាងអស់មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្របេសកកម្មនេះ និងប្តេជ្ញាផ្សព្វផ្សាយអប់រំបន្ថែមទៀតឱ្យកាន់តែទូលំទូលាយ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន MSA គឺជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាព និងផ្តល់ទំនុកចិត្តដល់ដៃគូពាណិជ្ជកម្មទំាងក្នុង និងក្រៅប្រទេស។ ទោះជាស្ថិតក្នុងវិស័យឯកជនមែនពិត តែក្រុមហ៊ុន MSA តែងតែចូលរួមចំណែកក្នុងការងារសង្គមជាច្រើនដូចជាការផ្តល់ការយល់ដឹង និងការអប់រំតាមរយៈកម្មវិធីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះជាដើម៕

ពិធីប្រគល់បណ្ណសរសើរដល់អង្គភាពឯកជន
ពិធីប្រគល់បណ្ណសរសើរដល់អង្គភាពឯកជន
ពិធីប្រគល់បណ្ណសរសើរដល់អង្គភាពឯកជន
ពិធីប្រគល់បណ្ណសរសើរដល់អង្គភាពឯកជន
ក្រុមហ៊ុន MSA ទទួលបានបណ្ណសរសើរ
ក្រុមហ៊ុន MSA ទទួលបានបណ្ណសរសើរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]