បរទេស៖ នៅក្នុងសតវត្សទី២១ គំនិតច្នៃប្រឌិតគឺជារឿងដ៏សំខាន់បំផុតសម្រាប់ធ្វើកិច្ចការដ៏អស្ចារ្យ និងបង្កើតអ្វីថ្មីៗសម្រាប់មនុស្សលោក។ ពិភពលោកឱ្យតម្លៃទៅលើគំនិតច្នៃប្រឌិតដែលប្លែកៗមានប្រយោជន៍សម្រាប់មនុស្សជាតិ។

តួយ៉ាងរបស់របរជាច្រើន ដែលកើតមានឡើងនាពេលបច្ចុប្បន្ននេះ សុទ្ធតែចាប់ផ្តើមពីការច្នៃប្រឌិតទាំងអស់។ ដូច្នេះថ្ងៃនេះយើងសូមអ្នកណែនាំអ្នករាល់គ្នា មកស្គាល់បុរសម្នាក់ដែលមានគំនិតច្នៃប្រឌិតក្នុងការរចនារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ក្លាយទៅជាយានអវកាសដ៏អស្ចារ្យដែលអ្នករាល់គ្នានឹកស្មានមិនដល់។

បុរសម្នាក់នេះមានឈ្មោះ Eric Geusz លោកគឺជាវិស្វករកម្មវិធីកុំព្យូទ័រ និងសិល្បករមួយរូបដ៏ល្បីលើពិភពលោក។ មនុស្សម្នាជាច្រើនកុះករលើពិភពលោកស្គាល់រូបលោកតាមរយៈស្នាដៃបំផុសគំនិតប្លែកៗរបស់លោក។ ស្នាដៃមួយក្នុងចំណោមស្នាដៃដ៏អស្ចារ្យរបស់លោក គឺការរចនារូបភាពនៃរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ក្លាយទៅជាយានអវកាស។

លោក Eric លើកទឹកចិត្តឱ្យអ្នករាល់គ្នា មានគំនិតច្នៃប្រឌិតក្នុងការស្រមៃ និងបង្កើតអ្វីៗថ្មីៗសម្រាប់ខ្លួនឯង។ លោកបាននិយាយថា «អ្នករាល់គ្នាអាចបង្កើត និងរចនាអ្វីៗគ្រប់យ៉ាងដែលអ្នកចង់បាន តែអ្វីដែលសំខាន់បំផុតនោះគឺថា តើវាធ្វើឱ្យអ្នកមានអារម្មណ៍យ៉ាងដូច្នេះម្តេច» ។

ទន្ទឹមនឹងនេះដែរ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ មានការកោតសរសើរនឹងស្នាដៃ និងភាពប៉ិនប្រសប់របស់លោកជាខ្លាំង៕ 

ទស្សនាស្នាដៃរបស់លោកនៅខាងក្រោម៖

លោក Eric Geusz
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
ស្នាដៃរបស់លោក Eric
លោក Eric Geusz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]