កើតមកអ្នកណាៗក៏ចង់បានមុខក្មេងស្អាត ភ្លឺ រលោង និងម៉ដ្ឋខៃដែរ ទាស់ត្រង់តែមិនដឹងធ្វើយ៉ាងណា។ បើទិញផលិតផលពេលខ្លះមានតម្លៃថ្លៃ ពេលខ្លះគ្មានប្រសិទ្ធភាព ហើយចង់រកអ្នកឯកទេសស្បែកក៏មិនហ៊ានប្រថុយ។

តែមិនបាច់បារម្ភទេ របស់ធម្មជាតិងាយរក និងមានតម្លៃថោកច្រើនណាស់ដែលអាចជួយឱ្យផ្ទៃមុខរបស់អ្នកស្អាតបានតាមចិត្តប្រាថ្នា។ ហើយក្នុងចំណោមរបស់ទាំងអស់នោះ ម្នាស់ត្រូវបានគេរកឃើញថាមានសារធាតុ និងវីតាមីនល្អៗជាច្រើនដែលមិនត្រឹមតែជំនួយសុខភាពពេលទទួលទានទេ តែការប្រើប្រាស់ជាគ្រឿងផ្សំរូបមន្តថែស្បែកមុខបែបធម្មជាតិក៏អាចជួយឱ្យផ្ទៃមុខស្អាតបានដែរ ដោយមានគុណប្រយោជន៍ជាច្រើនរួមមាន៖

- សម្បូរសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ការពារ និងប្រឆាំងការរលាកផ្សេងៗលើស្បែកមុខ
- កម្ចាត់កោសិកាស្បែកចាស់ៗដែលខូចខាតចោលឱ្យអស់ ផ្តល់នូវកោសិកាស្ពែកថ្មីដ៏ស្រស់ផូរផង់
- បំបាត់មុខស្នាម និងខ្មៅស្រអាប់បណ្តាលពីកម្តៅថ្ងៃ ដោយផ្តល់ផ្ទៃមុខ ស ភ្លឺចែងចាំងស្អាត
- កម្ចាត់ខ្លាញ់ និងសារធាតុកខ្វក់ពីផ្ទៃមុខ ព្រមទាំងការពារ និងព្យាបាលបញ្ហាមុខមុនគ្រប់ប្រភេទ
- ធ្វើឱ្យស្បែកមុខ ស ទន់ ភ្លឺ ម៉ដ្ឋរលោងដូចស្បែកកូនក្មេង ពិសេសគឺពន្យារភាពចាស់ និងការពារស្នាមជ្រីវជ្រួញផងដែរ។

ម្នាស់

កុំឱ្យរង់ចាំយូរ មកតាមដាន វិធី៥យ៉ាងក្នុងការប្រើម្នាស់ឱ្យស្បែកមុខស្អាតដូចខាងក្រោមនេះ៖

១. ម្នាស់ និងខ្ទិះដូង

គ្រឿងផ្សំ

- ម្នាស់ ២ ទៅ៣ចំណិត
- ខ្ទិះដូង ១ពែង

ការអនុវត្តយកម្នាស់ និងខ្ទិះដូងក្រឡុកឱ្យហ្មត់ជាល្បាយមួយ រួចយកទៅលាបលើផ្ទៃមុខឱ្យសព្វម៉ាស្សាថ្នមៗ។ ទុកឱ្យវាស្ងួត សឹមលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

ចំណាំ៖ អ្នកអាចអនុវត្តវិធីមួយនេះ ២ ទៅ៣ដងក្នុងមួយសប្តាហ៍។

ម្នាស់ និងខ្ទិះដូង

២. ម្នាស់ និងប្រេងអូលីវ

គ្រឿងផ្សំ

- ម្នាស់ ២ ទៅ៣ចំណិង
- ប្រេងអូលីវ ២ ទៅ៣ស្លាបព្រាបាយ

ការអនុវត្ត៖

- យកម្នាស់ក្រឡុកឱ្យហ្មត់ រួចលាយជាមួយនឹងប្រេងអូលីវ។
- ចាំលាងចេញជាមួយនឹងទឹកត្រជាក់។

ចំណាំ៖ អាចប្រើវិធីនេះ ៤ដងក្នុងមួយសប្តាហ៍ ដោយបន្ថែមទឹកឃ្មុំទៀតរឹតតែបង្កើនប្រសិទ្ធភាព។

ម្នាស់ និងប្រេងអូលីវ

៣. ម្នាស់ និងស៊ុត

គ្រឿងផ្សំ

- ម្នាស់ ២ ទៅ៣ចំណិត
- ស៊ុត ១គ្រាប់ យកតែផ្នែកពណ៌.ស

ការអនុវត្ត

- យកម្នាស់ និងស៊ុតពណ៌.ស ក្រឡុកឱ្យហ្មត់ រួចយកល្បាយនេះមកលាបលើផ្ទៃមុខឱ្យសព្វ។
- ទុកចោលយ៉ាងហោចឱ្យបាន ១ម៉ោងសិន ចាំលាងចេញជាមួយនឹងទឹកត្រជាក់ធម្មតាក៏បាន ឬទឹកក្តៅឧណ្ហៗក៏បាន។

ចំណាំ៖អនុវត្តវិធីនេះឱ្យបាន ៣ដងក្នុងមួយសប្តាហ៍។

ម្នាស់ និងស៊ុត

៤. ម្នាស់ និងជែលប្រទាលកន្ទុយក្រពើ

គ្រឿងផ្សំ

- ម្នាស់ ១ ទៅ២ចំណិត
- ជែលប្រទាលកន្ទុយក្រពើ ២ ទៅ៣ស្លាបព្រា

ការអនុវត្ត

- យកម្នាស់ និងជែលប្រទាលកន្ទុយក្រពើក្រឡុកឱ្យហ្មត់
- បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ៤៥នាទី ចាំលាងចេញជាមួយនឹងទឹកត្រជាក់។

 ចំណាំ៖អាចអនុវត្តវិធីមួយនេះ ៥ដងក្នុងមួយសប្តាហ៍។

ម្នាស់ និងជែលប្រទាលកន្ទុយក្រពើ

៥. ម្នាស់

- ងាយៗគ្រាន់តែយកចំណិតម្នាស់មកជូតលើផ្ទៃមុខរបៀបជាម៉ាស្សាថ្នមៗ បន្ទាប់មកទុកឱ្យវាស្ងួតរយៈពេល ៣០នាទី ទៅ ៤០នាទីសិន ចាំលាងចេញជាមួយនឹងទឹកត្រជាក់ជាការស្រេច។

ចំណាំ៖ អ្នកអាចអនុវត្តវិធិនេះជារៀងរាល់ថ្ងៃក៏បានដែរ។

ម្នាស់

បញ្ជាក់៖ សម្រាប់អ្នកដែលប្រតិកម្មជាមួយនឹងម្នាស់ហាមប្រើជាដាច់ខាត ឬក៏អាចសាកល្បងលាបលើខ្នងដៃសាកល្បងសិនក៏បាន៕

យ៉ាងម៉េចដែរ? ចង់ស្អាតអាចសាកល្បងបានណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]