រាជធានីភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ កាលពីព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៩ នេះបានបញ្ចេញវីដេអូចម្រៀងមនោសញ្ចេតនាថ្មីមួយ ដែលសហការច្រៀងដោយតារាចម្រៀងសម្លេងស្អកលោក ខេម។ អត្ថន័យនៃបទចម្រៀងនេះគឺជម្រុញទឹកចិត្តរបស់អ្នកស្តាប់ឱ្យតស៊ូជម្នះសម្រាប់ជីវិតរបស់ពួកគេ។

បទចម្រៀងថ្មីមួយបទរួមគ្នានេះមានចំណងជើងថា «តើអ្នកតស៊ូ ដើម្បីអ្នកណា?» ត្រូវបានលោក ខេម បកស្រាយជាចង្វាក់រ៉ក់ ជាមួយនឹងស្ទាយ៍លេងហ្គីតាយ៉ាងសង្ហា អមដោយសកម្មភាពរៀបរាប់ពីជីវិតតស៊ូរបស់មនុស្សដែលរស់នៅក្នុងសង្គម ដែលខ្លះក៏ជួបការលំបាក ការបាក់ទឹកចិត្ត ភាពនឿយហត់ ប៉ុន្តែពួកគេត្រូវតែខំរស៊ូដើម្បីមនុស្សជាទីស្រលាញ់ ធ្វើយ៉ាងណាឱ្យពូកគេឱ្យពួកគេអាចរស់នៅបានសុខស្រួល និងមានសុភមង្គល។

នៅក្នុងអារម្មណ៍នៃបទថ្មីនេះ គោជល់ ក៏ចង់បង្ហាញផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាអស់កម្លាំង និងត្រូវការថាមពលបន្ថែម គោជល់ នឹងស្ថិតនៅជាមួយលោកអ្នកជានិច្ច ព្រោះថាគោជល់ គឺជាភេសជ្ជៈសម្បូរទៅដោយវីតាមីន B6 និង B12 ក៏ដូចជាសារធាតុតូរីនជួយបង្កើនសមត្ថភាពការយល់ដឹង និងជួយពង្រឹងសមត្ថភាពខួរក្បាលរបស់អ្នកឱ្យកាន់តែវៀងវៃ ឬអ្នកមានមេរៀនច្រើនត្រូវមើលដល់យប់ជ្រៅនោះគោជល់នៅជាមួយអ្នកគ្រប់កាលៈទេសៈ៕

ហេតុនេះចង់ដឹងថា «តើអ្នកតស៊ូ ដើម្បីអ្នកណា?» ពីរោះ និងមានអត្ថន័យអប់រំល្អយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖

ភេសជ្ជៈប៉ូវកម្លាំង គោជល់
ភេសជ្ជៈប៉ូវកម្លាំង គោជល់
ភេសជ្ជៈប៉ូវកម្លាំង គោជល់
លោក ខេម
បទចម្រៀងថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម