ភ្នំពេញ៖ សព្វថ្ងៃនេះតារាសម្តែង និងជាតារាចម្រៀងផងនោះ លោក ឆឹម សក្កដា កំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនជាអ្នកគាំទ្រ ហើយលោកក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងថែមទៀត ពេលមានទំនាក់ទំនងស្នេហាគ្នាជាមួយនឹងតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា។ 

ឆឹម សក្កដា និង ពេជ្រ សោភា

ប៉ុន្តែសំណាងអាក្រក់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ លោក ឆឹម សក្កដា ស្រាប់តែត្រូវបានចោរឆក់ទូរស័ព្ទដៃ បានដោយសុវត្ថិភាព ខណៈពេលដែលលោកកំពុងតែជិះម៉ូតូកង់បីមកពីហូបពោតស្ងោរវិញ នៅត្រង់ចំណុចខាងកើតស្តុបទេពផន តាមបណ្ដោយផ្លូវ ១៨២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ហើយក្រោយពេលដែលត្រូវចោរឆក់ទូរស័ព្ទដៃបាត់ តារាសម្តែងលោក ឆឹម សក្កដា ក៏បានព្រួយបារម្ភយ៉ាងខ្លាំងទៅលើរឿងមួយ គឺរឿងរូបថតជាច្រើនសន្លឹករបស់លោកដែលស្ទើរតែស្រាតនៅក្នុងនោះ ព្រមទាំងឯកសារទាក់ទងនឹងការធ្វើបទភ្លេងថ្មីៗជាច្រើនទៀតផងដែរ។

ដោយលោកបានបញ្ជាក់នៅក្នុងវីដេអូ Live លើហ្វេសប៊ុករបស់ខ្លួនថា៖ «បើបែកធ្លាយរូបអាក្រាតមែន តើទាំងអស់គ្នានៅគាំទ្រខ្ញុំបន្តទៀតដែរឬទេ?» ។ 

គួរបញ្ជាក់ផងដែរថា ដោយសារតែ បារម្ភពីរឿងនេះហើយ ធ្វើឱ្យលោកគេងមិនលក់ពេញមួយយប់ ទោះបីជាលោកបានទៅដាក់ពាក្យបណ្តឹង ឱ្យប៉ូលិសជួយស៊ើបអង្កេតរកមុខចោរនោះរួចទៅហើយយ៉ាងណាក្តី។

លោកក៏សូមអំពាវនាវដល់ហាងលក់ទូរស័ព្ទទាំងឡាយ បើបានប្រទះឃើញទូរស័ព្ទលោកសូមប្រញាប់ទាក់ទងមកលោកវិញផង៕ 

តោះមកទស្សនាវីដេអូ Live របស់តារាសម្តែងលោក ឆឹម សក្កដា ដូចខាងក្រោមនេះតទៅ៖ 

ឆឹម សក្កដា
ឆឹម សក្កដា
ឆឹម សក្កដា
ឆឹម សក្កដា នៅយប់កើតហេតុ
ឆឹម សក្កដា នៅយប់កើតហេតុ
ឆឹម សក្កដា Live វិដេអូលើហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា