ដូចដែលលោកអ្នកបានដឹងរួចមកហើយថា ផ្លូវ ឬវិថីសាងសង់ឡើងដើម្បីឱ្យអ្នកធ្វើដំណើរជិះយានយន្តទៅមកដោយងាយស្រួល។ តែនៅក្នុងនោះផងដែរ ផ្លូវដែលមានមនុស្សជិះកាត់ទៅមកៗរាល់ថ្ងៃ ក៏មិនប្រាកដថាគ្មានអ្វីកើតឡើងនោះដែរ ដោយផ្លូវមួយចំនួនធំសុទ្ធតែធ្លាប់ជួបនូវគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះអាក្រក់កើតឡើងជាយថាហេតុ ដែលអាចបង្កគ្រោះថ្នាក់ របួស ឬឈានដល់ការបាត់បង់ជីវិតភ្លាមៗក៏មាន។ ហើយដោយសារតែមានរឿងហេតុអាក្រក់ៗកើតឡើងបែបនេះហើយ បានធ្វើឱ្យមនុស្សជាច្រើនជឿថា ផ្លូវទាំងនោះអាចជាផ្លូវដែលមានវិញ្ញាណសណ្ឋិត ឬមានខ្មោចលងបន្លាច។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកផ្លូវ ទាំង១០ ដែលល្បីថាឧស្សាហ៍មានគ្រោះថ្នាក់ និងមានវិញ្ញាណកាចសាហាវលងបន្លាចជាច្រើន ដែលមានដូចជា៖

១. A3 Motorway ប្រទេសក្រូអាត

ផ្លូវនេះមានប្រវែង ៣០៦.៥គីឡូម៉ែត្រ ដោយតភ្ជាប់ពីទីក្រុង Staro Petrovo Selo ទៅទីក្រុង Nova Gradiška ។ តែវាក៏ល្បីថាជាដងផ្លូវដែលឧស្សាហ៍មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេផងដែរ ដោយផ្លូវនេះបានសម្លាប់អាយុជីវិតមនុស្សអស់យ៉ាងច្រើនក្នុងមួយឆ្នាំៗ។

A3 Motorway ប្រទេសក្រូអាត

២. Annie’s Road សហរដ្ឋអាមេរិច

ផ្លូវនេះស្ថិតនៅក្នុងក្រុង New Jersey ត្រូវបានគេល្បីតៗគ្នាថា មានខ្មោចស្រីម្នាក់តែងតែចេញមកលងបន្លាចអ្នកដំណើរ។ រឿងហេតុគួរឱ្យខ្លាចទាំងនេះ បានកើតឡើងក្រោយពីនាងបានស្លាប់បាត់បង់ជីវិតនៅលើផ្លូវនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

Annie’s Road សហរដ្ឋអាមេរិច

៣. N9 Road ប្រទេសអាហ្វ្រិចខាងត្បូង

ផ្លូវនេះមានវិញ្ញាណខ្មោចស្រីម្នាក់ឈ្មោះ Marie Charlotte Roux តែងតែចេញធ្វើការអុកឡុក និងលងបន្លាចដោយរូបភាពសាហាវៗជាច្រើន ក្រោយពីនាងបានជួបឧបទ្ទវហេតុស្លាប់លើផ្លូវមួយនេះតាំងពីឆ្នាំ១៩៦៨ មកម្ល៉េះ។

N9 Road ប្រទេសអាហ្វ្រិចខាងត្បូង

៤. E8 Expressway ប្រទេសម៉ាឡេស៊ី

រាល់យប់អ្នកដំណើរដែលជិះកាត់ផ្លូវ E8 Expressway នេះតែងតែបានឃើញរបស់ចម្លែកៗគួរឱ្យខ្លាចជាច្រើន។  ជាពិសេសអ្វីដែលកាន់តែព្រឺឆ្អឹងខ្នងនោះ ផ្លូវនេះថែមទាំងមានវិញ្ញាណខ្មោចស្រីលងបន្លាចគួរឱ្យរន្ធត់បំផុតទៀតផង។

E8 Expressway ប្រទេសម៉ាឡេស៊ី

៥. Boy Scout Lane សហរដ្ឋអាមេរិច

មានឈ្មោះជាផ្លូវក៏ពិតមែន តែក្រោយពីមានរឿងអាក្រក់ៗកើតឡើងមិនទាន់មាននរណាម្នាក់ហ៊ានឆ្លងកាត់ផ្លូវមួយនេះនៅឡើយទេ។ នោះក៏ដោយសារតែកាលពីក្នុងអំឡុងឆ្នាំ ១៩៥០ ទៅឆ្នាំ ១៩៦០ ក្រុមកាយរិទ្ធមួយក្រុមត្រូវបានគេសម្លាប់យ៉ាងរង្គៀលនៅទីនេះ ដែលជាហេតុធ្វើឱ្យគេដាក់ឈ្មោះផ្លូវនេះថា Boy Scout Lane។

ចាប់ពីពេលនោះមកផ្លូវនេះ ក្លាយទៅជាកន្លែងរន្ធត់ និងមានរឿងរ៉ាវលងបន្លាចយ៉ាងកាចសាហាវជាច្រើនបានកើតឡើង រហូតគ្មានអ្នកណាហ៊ានធ្វើដំណើរទៀតឡើយ។

Boy Scout Lane សហរដ្ឋអាមេរិច

៦. Belchen Tunnel ប្រទសស្វីស

ផ្លូវ នេះគឺជាផ្លូវក្រោមដី ដែលល្បីមានវិញ្ញាណស្ត្រីវ័យចំណាស់លងបន្លាចតាំងពីឆ្នាំ ១៩៨០មកម្ល៉េះ។ ស្ត្រីនោះស្លៀកសំលៀកបំពាក់ពណ៌.ស ស្គុះហើយធ្វើការលងបន្លាចជារូបភាពផ្សេងៗពីគ្នាយ៉ាងញាក់សាច់បំផុត។

Belchen Tunnel ប្រទសស្វីស

៧. A38 road ចក្រភពអង់គ្លេស

ផ្លូវនេះត្រូវបានគេដឹងថាមានរឿងរន្ធត់ និងការលងបន្លាចតាំងពីខ្ទង់ឆ្នាំ ១៩៥០មកម្ល៉េះ។ អ្នកបើកបរម្នាក់បានឃើញមនុស្សនៅតាមផ្លូវ ហើយក៏ដឹកអ្នកដំណើរទាំងអស់នោះ តែពេលជិតដល់គោលដៅក៏បាត់មនុស្សទាំងអស់នោះតែម្តង គ្រាន់តែរម្លឹកក៏ព្រឺក្បាលដែរ។

A38 road ចក្រភពអង់គ្លេស

៨. Shades of Death Road សហរដ្ឋអាមេរិច

ពិតជារន្ធត់មែន ផ្លូវមួយនេះមិនត្រឹមតែជាផ្លូវដែលមានវិញ្ញាណខ្មោចលងបន្លាចជាច្រើននោះទេ តែដោយសារតែផ្លូវនេះមានសភាពស្ងាត់ជ្រងុំផងនោះ វាក៏បានក្លាយទៅជាគោលដៅដែលជនទុច្ចរិត ប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម ឆក់ និងប្លន់ផងដែរ។

៨. Shades of Death Road សហរដ្ឋអាមេរិច

៩. A75 road ប្រទេសស្កុតឡែន៍

ផ្លូវមួយនេះសម្បូរទៅដោយវិញ្ញាណខ្មោចលងបន្លាចច្រើនជាងគេបំផុត ប្រចាំប្រទេសស្កុតឡែន៍។ អ្នកដែលធ្លាប់មានប្រវត្តិត្រូវខ្មោចទាំងនោះលងបន្លាចបានប្រាប់ឱ្យដឹងថា ពួកគេសុទ្ធតែជួបនូវរូបភាព និងហេតុការណ៍ខុសប្លែកពីគ្នា ដោយអ្នកខ្លះឃើញសត្វមាន់ហោះកាត់ឡាន អ្នកខ្លះបានឃើញស្ត្រីចំណាស់ឈរបក់ដៃតាមផ្លូវ និងអ្នកខ្លះទៀតបានឃើញប្តីប្រពន្ធដែលនៅឈរចំកណ្តាលផ្លូវបក់ដៃសុំជំនួយ តែពេលពួកគេឈប់មើលបែរជាគ្មានឃើញស្រមោលមនុស្សសូម្បីតែម្នាក់។ វាពិតជាហេតុការណ៍ដ៏គួរឱ្យព្រឺក្បាលបំផុត។

A75 road ប្រទេសស្កុតឡែន៍

១០. Clinton Road សហរដ្ឋអាមេរិច

ផ្លូវនេះត្រូវបានគេដឹងថា ជាកន្លែងដែលប្រមូលផ្តុំដោយវិញ្ញាណខ្មោច ព្រាយបិសាច និងមេធ្មប់ យ៉ាងច្រើន។ ជាពិសេសក៏មានវិញ្ញាណក្មេងប្រុសម្នាក់នៅចាំយាមក្បាលស្ពានផងដែរ ដោយគេបានដឹងថាក្មេងប្រុសម្នាក់នេះបានលង់ទឹកស្លាប់នៅក្នុងទឹកក្រោមស្ពានមួយនេះ បន្ទាប់មកក៏បានក្លាយទៅជាខ្មោចចាំស្ពានតែម្តងទៅ៕

Clinton Road សហរដ្ឋអាមេរិច

យ៉ាងម៉េចដែរគួរឱ្យខ្លាចចអត់? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]