ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង វីឌី ណែត ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជាកូនបង្កើត លោក ហួរ ឡាវី ដោយបច្ចុប្បន្ន តារាស្រីរូបនេះ ក៏បានដើរតាមគន្លងឪពុករបស់នាងផងដែរ។

បើទោះបីជា នាង ទើបតែប្រឡូកក្នុងវិស័យសិល្បៈ តែរូបនាង មានការចាប់អារម្មណ៍ និងបណ្តាកម្មវិធីនានា តែងតែហៅនាងជាញឹកញាប់។

ក្នុងនោះដែរ កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ ក៏បានបញ្ចេញចម្រៀងមួយបទ ទុកជាចំណងដៃដើមឆ្នាំ២០១៩ ដោយបទនោះ មានចំណងជើងថា« បើអូននៅមានដង្ហើម»។ ជាពិសេស បទនេះ នាង ក៏បានដើរតួដោយខ្លួនឯងតែម្តង ជាមួយនឹងស្ទាយ៍លេងខ្លួនប្លែកជាងសព្វដង។

អ្វីដែលកាន់តែចាក់ដោតជាងនេះ វីដេអូបទនេះ បានបង្ហាញពីមិត្តភក្តិរាប់ឆ្នៃ បែរជាលួចលាក់ជាមួយនឹងសង្សារខ្លួនទៅវិញ ដែលធ្វើឲ្យនាងមានការឈឺចាប់យ៉ាងខ្លាំង ជាមួយនឹងស្ថានការណ៍បែបនេះ៕ 

វីឌី ណែត
វីឌី ណែត
រូបភាពក្នុងបទចម្រៀង
រូបភាពក្នុងបទចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត