ជប៉ុន៖ ពិតជាមិននឹកស្មានដល់ថា ជានារីវ័យក្មេងដ៏ស្រស់ស្អាត ទាំងមុខមាត់រូបសម្បត្តិ ប៉ុន្តែបែរជាមកធ្វើជាអ្នកបើកឡានដឹកទំនិញ ដែលធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើនាង និងពីការតស៊ូខ្ពស់ ដោយមិនប្រកាន់ថាជាការងាររបស់បុរស។

នាង Rino Sasaki

ស្រីស្អាតរូបស្រស់នេះ មានឈ្មោះថា Rino Sasaki ធំធាត់ឡើងក្នុងអាណាខេត្ត Kochi ប្រទេសជប៉ុន ដែលត្រូវបានគេស្គាល់ និងចាត់ទុកនាងថា ជាអ្នកបើកឡានដឹកទំនិញធំៗដែលមានរូបសម្រស់ស្រស់ស្អាតជាងគេបង្អស់ផងដែរ។

នាង Rino Sasaki

បើយោងតាមប្រភពសារព័ត៌មាន ស្រីស្អាត Rino មានឪពុកជាអ្នកបើកឡានដឹកទំនិញ ក៏ប៉ុន្តែសម្រាប់នាងផ្ទាល់ នាងពុំដែលធ្លាប់គិត ឬនឹកស្រមៃចង់ក្លាយខ្លួនធ្វើជាអ្នកបើកឡានដឹកទំនិញដូចឪពុករបស់នាងនោះឡើយ។

ប៉ុន្តែផ្ទុយទៅវិញ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ អ្វីៗត្រូវបានផ្លាស់ប្តូរចិត្តគំនិតរបស់នាង បន្ទាប់ពីឪពុកនាងបានធ្លាក់ខ្លួនឈឺ តែគាត់នៅតែបន្តធ្វើការទាំងមិនត្អូញត្អែរ ដែលធ្វើឲ្យនាងមានកូនចិត្តអាណិតដល់ឪពុកខ្លួនជាខ្លាំង។ ព្រោះថានាងក៏មិនចង់ឃើញគាត់ស្ថិតក្នុងសភាពបែបនេះ ត្រូវបើកឡានរវល់ជាប់ ក្នុងចម្ងាយផ្លូវទៅមករាប់រយរាប់ពាន់គីឡូ ដោយពុំមាននរណាម្នាក់ជួយមើលថែនោះទេ។

នាង Rino Sasaki

ក្រោយមកនៅពេលដែលនាងចូលដល់អាយុ ២១ឆ្នាំ Rino ដែលធ្លាប់ធ្វើការជាគ្រូបង្ហាត់រាំ (បែបរបាំប្រពៃណី) រូបនេះ ក៏បានសម្រេចចិត្តបោះបង់អាជីពចាស់នេះចោល ដោយងាកទៅធ្វើការងារជាមួយនឹងឪពុកនាងវិញ បន្ទាប់ពីនាងទទួលបានអាជ្ញាប័ណ្ណបើកបរឡានដឹកទំនិញធំៗ ឬឡាយសិន (License) ដោយត្រឹមត្រូវ។

ដោយសារតែ ភាពឈ្លាសវៃ និងក្លាហានរបស់នាង ម្យ៉ាងថែមទាំងជាមនុស្សស្រីម្នាក់ ក្នុងចំណោមអ្នកបើកឡានដឹកទំនិញប្រុសៗផងនោះ Rino ទទួលបានការលើកទឹកចិត្ត និងការសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន រហូតនៅលើគណនីសង្គមទាំង ហ្វេសប៊ុក អ៊ីនស្តាក្រាម និង Twitter មានអ្នកគាំទ្រនាងជាច្រើន និងថែមទាំងបានដាក់រហស្សនាមឲ្យនាងថា “Japan’s Most Beautiful Truck Driver”“នារីបើកឡានដឹកទំនិញដ៏ស្រស់ស្អាតជាងគេបង្អស់ក្នុងប្រទេសជប៉ុន” ថែមទៀតផង។

នាង Rino Sasaki

ទន្ទឹមនឹងនេះ ស្រីស្អាត Rino ក៏សង្ឃឹមដែរថា ប្រជាប្រិយភាពរបស់នាង នឹងជួយជំរុញដល់ស្រ្តីជប៉ុនដទៃទៀត ឲ្យមានភាពក្លាហានក្នុងវ័ស័យដឹកជញ្ជូនដូចជារូបនាងផងដែរ។

ប៉ុន្តែអ្វីដែលនាងត្អូញត្អែរបន្តិចនោះ គឺនាងពិបាកនឹងរកសម្លៀកបំពាក់ឲ្យសមរម្យ ឬស័ក្តសមនឹងខ្លួនរបស់នាងបាន ដោយសារតែ ជាទូទៅស្រោមដៃស្រោមជើងសុវត្ថិភាព និងសម្លៀកបំពាក់ផ្សេងៗទៀតសម្រាប់អ្នកបើកបរនោះ វាមានទំហំធំជាងខ្លួនរបស់នាង។

តែទោះយ៉ាងណា ចំណុចនេះវាក៏បានទាញគំនិតនាង ក្នុងការបង្កើតគោលដៅថ្មីបន្ថែមទៀតនៅពេលអនាគត ដោយនាងចង់ផលិតសម្លៀកបំពាក់សម្រាប់ស្រ្តី ដើម្បីឲ្យបានស្លៀកពាក់សមរម្យនៅក្នុងវិស័យដឹកជញ្ជូននេះផងដែរ។

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖

នាង Rino Sasaki
នាង Rino Sasaki
នាង Rino Sasaki
នាង Rino Sasaki
នាង Rino Sasaki
នាង Rino Sasaki
នាង Rino Sasaki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]