កូរ៉េខាងត្បូង៖ ថ្មីៗនេះ បានផ្ទុះនូវរឿងចម្រោងចម្រាសរវាងVIP ដែលជាអ្នកគាំទ្ររបស់ក្រុម Big Bang និងផលិតកម្ម YG ពាក់ព័ន្ធទៅនឹងការមិនសូវយកចិត្តទុកដាក់ ទៅលើការប្រគំតន្រ្តីផ្ទាល់ខ្លួន របស់តារាចម្រៀងប្រុស Seungri

គួរឲ្យដឹងថា កាលពី១សប្តាហ៍មុន តារាចម្រៀងប្រុស Seungri សមាជិកក្រុម Big Bang បានប្រារព្ធធ្វើព្រឹត្តិការណ៍ប្រគុំតន្រ្តីទោលផ្ទាល់ខ្លួនជាលើកដំបូង "The Great Seungri Tour 2019 Live" នៅឯប្រទេសហុងកុង។ 

យ៉ាងណាមិញ ក្នុងអំឡុងកម្មវិធីនេះ អ្នកគាំទ្រសង្កេតឃើញថា Seungri មានអ្នករាំពីក្រោយត្រឹមតែ២នាក់តែប៉ុណ្ណោះ ផ្ទុយពីតារាចម្រៀងផ្សេងៗដូចជា GD គឺមានច្រើននាក់។ ហើយក្នុងនោះ Seungri ក៏បាននិយាយបែបខកចិត្តបន្តិចបន្តួចនៅលើឆាក បែបលាយលំនឹងការលេងសើចផងដែរ ប៉ុន្តែសម្តីរបស់ Seungri មិនប៉ុន្មានម៉ាត់នេះ មិនបានក្លាយជាការលេងសើចសម្រាប់អ្នកគាំទ្រឡើយ ពោលគ្រាន់តែបញ្ចប់ការប្រគំតន្រ្តីភ្លាម អ្នកគាំទ្ររាប់ពាន់ម៉ឺននាក់ បានចូលទៅ Comment នៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន របស់លោកប្រធាន Yang Hyun Suk ភ្លែត ដោយធ្វើការវាយប្រហារ និងបង្ហាញពីភាពខឹងសម្បារជាខ្លាំង ទៅលើខាងផលិតកម្ម ដែលមិនយកចិត្តទុកដាក់ចំពោះ Seungri

Seungri ក្នុងការប្រគុំតន្ត្រី"The Great Seungri Tour 2019 Live"

មិនថាយ៉ាងណា មិនប៉ុន្មានថ្ងៃក្រោយ រឿងទាំងនេះ ក៏ត្រូវបានអន់ថយទៅវិញ ក្រោយពីលោកប្រធាន Yang Hyun Suk បានបង្ហោះនូវរូបថតឆ្លើយឆ្លងសារជាមួយនឹង Seungri កាលពីថ្ងៃទី១៧ ខែមករាម្សិលមិញនេះ។ 

ដោយក្នុងនោះលោកបានបង្ហោះសារថា «YG Seungri VIP» ជាមួយនឹងរូបបេះដូង ព្រមទាំងអត្ថន័យឆ្លើយឆ្លងសារ Seungri បានសរសេរថា៖ «ខ្ញុំនឹងធ្វើការបញ្ចប់ភាពចម្រូងចម្រាសទាំងនេះ។ ខ្ញុំសុំទោសសម្រាប់រឿងគ្រប់យ៉ាង ខ្ញុំចង់និយាយបែបកំប្លែងនោះទេ ប៉ុន្តែបែរជាក្លាយជារឿងជ្រុលហួស។»

សារឆ្លើយឆ្លងជាមួយនឹង Seungri

ជាមួយគ្នានេះដែរ ជាការឆ្លើយតបទៅកាន់ព័ត៌មានដែលថាលោកប្រធាន Yang Hyun Suk បានព្យាយាមលុបចោលនូវរាល់Comment វាយប្រហាររបស់អ្នកគាំទ្រនោះ លោកក៏បានសរសេរថា « I've never deleted comments in my entire life. I wish everyone a happy new year» លោកមិនធ្លាប់បានលុបComment របស់អ្នកគាំទ្រ នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់លោកឡើយ សូម្បីតែម្តងនៅក្នុងជិវីត។

មិនតែប៉ុណ្ណោះ Seungri ក៏បានចូលទៅComment នៅលើការបង្ហោះរបស់លោកប្រធាន Yang Hyun Suk ថា៖ «YG Seungri VIP លោកប្រធាន, ខ្ញុំនឹងឡើងទៅជាន់ទី៧ (ការិយាល័យផ្ទាល់របស់Yang Hyun Suk)គ្រប់ពេល។ ខ្ញុំស្រលាញ់អ្នកជារៀងរហូត»។

សាររបស់​Yang Hyun Suk
Seungri និង Yang Hyun Suk
Seungri ក្នុងការប្រគុំតន្ត្រី"The Great Seungri Tour 2019 Live"
Seungri ក្នុងការប្រគុំតន្ត្រី"The Great Seungri Tour 2019 Live"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]