ចិន៖ ទីក្រុងឆុងឈីង កំពុងធ្វើការសាកល្បងចំណតយានយន្តដ៏ឆ្លាតវៃមួយដែលអាចចតឡានឡើងទៅលើបានដល់ ២៨ ទៅ ៣២ ដឺក្រេ។

នៅពេលដែលលោកអ្នកយកឡានរបស់អ្នកទៅចតនៅទីនោះ វានឹងលើកឡានរបស់លោកអ្នកឡើងទៅលើដោយស្វ័យប្រវត្តិ។  វិធីបែបនេះគឺចំណេញកន្លែងចតឡាន ហើយប្រភពបានឱ្យដឹងថាការធ្វើបែបនេះគឺចំណេញកន្លែងចតឡានបានទៅដល់ ៤០ ឡានឯណោះ។

នាពេលអនាគតចិនគ្រោងបង្កើតមនុស្សយន្តជំនួយដល់កន្លែងចតឡានបន្ថែមទៀត ពោលគឺលោកអ្នកគ្រាន់តែយកឡានទៅដាក់មុខចំណតទៅ បន្ទាប់មកមនុស្សយន្តនឹងជួយចតឡានដោយស្វ័យប្រវត្តិ។

យ៉ាងណាមិញ ចំពោះតម្លៃចតឡានវិញយើងពុំទាន់ដឹងច្បាស់នៅឡើយទេ ហើយវានឹងបើកដំណើរការនាពេលឆាប់ៗខាងមុខនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

រូបភាពក្នុងការសាកល្បង
រូបភាពក្នុងការសាកល្បង
រូបភាពក្នុងការសាកល្បង
រូបភាពក្នុងការសាកល្បង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]